ហ្សាការតា៖ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្តស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសបានកើនដល់១,២០៣នាក់ហើយ។នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ី ដែលទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចុះផ្សាយនៅរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ននៃប្រទេសឥណ្ឌូណេស៊ីបន្តថា:នៅថ្ងៃចន្ទនេះដែររដ្ឋាភិបាលឥណ្ឌូណេស៊ី បានអំពាវនាវសុំការជួយពីអន្តរជាតិ ក្រោយពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំដោយគ្រោះធម្មជាតិខាងលើ។សូមបញ្ជាក់ដែរថា:អាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខាចាំបាច់ផ្សេងៗទៅកាន់កោះ Sulawei ស្របពេលដែលចំនួនមនុស្សបាត់បង់ជីវិត បានបន្តកើនឡើងថែមទៀត ននារយៈពេល០៣ថ្ងៃនេះ ក្រោយការវាយប្រហារពីរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ។ប្រធានផ្នែកវិនិយោគនៃរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុងTom Lembong បានឲ្យដឹងដែរថា:ប្រធានាធិបតីឥណ្ឌូណេស៊ីី ដែលបានចុះទៅកាន់តំបន់រងគ្រោះដោយផ្ទាល់ កាលពីម្សិលមិញបានអនុញ្ញាតឲ្យបើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (កូនខ្មែរមានរស្មី)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)
ក្រសួងអប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)
វីដែអូ