ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឧត្តម​សេនីយ៍ផ្កាយ២ ឡុង ស្រេង និងបក្ខពួក ចុះអនុវត្ត​សាលក្រមស្ថាពរ ខុសនីតិវិធីច្បាប់ ត្រូវ​បាន​ម្ចាស់ផ្ទះ​បណ្ដឹងទៅតុលាការ ពីបទរំលោភលំ​នៅដ្ឋាន!
Thu,12 December 2019 (Time 10:49 AM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 277នាក់)

រាជធានីភ្នំពេញ៖​យោងសំណុំរឿងលេខៈ៨៥៣១ ចុះ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ្ដ 
បាន​ដាក់ពាក្យបណ្ដឹង លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ពីបទរំ​លោភ​លំនៅ​ដ្ឋាន ទៅសាលាដំ​បូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោ​កឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូ​សុះ ព្រមទាំងបក្ខពួកមានគ្នា​ជិត២០នាក់ បានដឹកនាំកម្លាំង​ចុះរុះ​រើឥវ៉ាន់ និងសម្ភារៈ​ផ្សេងៗ​ក្នុងបរិវេន​ផ្ទះរបស់លោកស្រី ​ហ៊ឹម សុភ័ក្រ្ត ដោយគ្មាន​បានជួនដំណឹងជាមុនដ​ល់លោកស្រីឡើយ ជាពិ​សេស លោ​កឧត្តម​សេនីយ៍ផ្កា២រូបនេះ និងបក្ខពួកប្រ​មាណជិត​២០នាក់ បានធ្វើការសម្លុតគំរាមកំហែង វាយ​ខ្នោះ ម្ចាស់​ផ្ទះឈ្មោះ ហ៊ឹម សុភ័ក្រ្ត ដាក់គុក​ជាដើម។

គួរម្លឹកថា៖​លោកស្រី ហ៊ឹម សុភ័ក្រ្ដ គឺជាសមាជិក​របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA)កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩  បានដាក់លិខិតស្នើសុំអន្តរាគមន៍ ទៅសមាគម​អ្នកប្រឹក្សា​យោបល់គ្រឿងសម្អាង(CCA ) ដើម្បីសុំជួយអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ចជួយពិនិត្យ និង​ចាត់វិ​ធានចំពោះករណីរំលោភលំនៅដ្ឋាន និងចុះអនុវត្តសាលក្រមស្ថាពរដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោកឧត្តម​សេនីយ៍ផ្កាយ២ ឡុងស្រេង និង ម៉ាត់ យូសុះ ព្រមទាំងបក្ខពួកប្រមា​ណជិ​ត២០នាក់​ចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿង​ព្រហ្មទណ្ឌ​លេខៈ៥៣៤០ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារៈ​តុលាការសម្រេច​រឹប​អូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សា​ទុកជា​បណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មាន​កន្លែងទុកសម្ភារៈ​ដែលបានរឹប​អូសនោះ ក្រោយមក លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុលាកា​របានរឹបអូសខាងលើ បន្ត​នៅនឹងផ្ទះ​របស់លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរង​ចាំលោកឧត្តមសេ​នីយ៍ផ្កាយ២ ឡុង ស្រេង មកទ​ទួលរក្សាទុក​នៅទីតាំងរបស់សមត្ថកិច្ច។
 
សូមជម្រា​បជួនថា៖លោក រិន ដេវីដ ក្នុងនាមជាអនុប្រធា​នសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បាន​ដា​ក់លិខិតស្នើ​សុំអន្តរាគមន៍ ​គោរពជួន សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រម្ពុជា ដើម្បីសម្ដេចពិនិត្យ និងចាត់វិធាន​ចំពោះករណីរំលោភលំនៅដ្ឋាន និងចុះ​អនុវត្តសា​លក្រមស្ថាពរ ដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោ​កឧត្តមសេនីយ៍ផ្កាយ២ ឡុង​ស្រេង និងម៉ាត់ យូសុះ ព្រមទាំង​បក្ខពួកប្រមាណជិត២០នាក់ ដូចមាន​លិខិត​សុំអន្តរា​គមន៍​លេខៈ១៦ /២០១៩ ស.អ.គ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។

លោក រិ​ន ដេវីដ អនុប្រធានសមាគមអ្នកប្រឹក្សា​យោបល់គ្រឿងសម្អាង ឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រី ហ៊ឹម សុភ័ក្រ្ដ មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់លិខិត​ស្នើ​សុំចូលមក សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ជួយពិនិត្យវិធានការ ចំពោះលោក ឧត្តមសេនី​យ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ មន្រ្តីនគរបាល នៃនាយកដ្ឋាន​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងប្រមាណជិត២០នាក់  ចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៥៣៤០ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០​១៨ ដើម្បីយកសម្ភារៈតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ច​បានផ្ញើទុក​នូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថ​កិច្ចពុំទាន់​មានកន្លែងទុកសម្ភារៈដែលបានរឹបអូសនោះ ។

ក្រោយមក​ លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុ​លាការបានរឹបអូសខាងលើ បន្តនៅនឹងផ្ទះរ​បស់​លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរងចាំលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង មកទទួល​រក្សាទុក​នៅទីតាំងរបស់សមត្ថកិច្ច។

គួរបញ្ជាក់ផងដែរថា៖ទីតាំងនៃការអនុវត្តសាលក្រម​លេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០​១៩ របស់​សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះ​លេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់​ទួលសង្កែ ខណ្ឌឬស្សី​កែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែ​លលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និង​ម៉ាត់ យូសុះ ចុះ​ទៅចុះទៅរុះរើឥវ៉ាន់ សម្ភារៈផ្សេងៗ កាលពីថ្ងៃ០៥​ ខែធ្នូ ឆ្នាំ២០១៩ ស្ថិត​នៅផ្ទះលេខៈ០៥ ផ្លូវធំភ្លោះ សង្កាត់បាយ៉ាប ខណ្ឌសែនសុខ ជាកម្មសិទ្ធិ​របស់លោកស្រី ហ៊ឹម សុភ័ក្រ្ត ជាទីតាំងបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ)​។ករណីចុះរបស់​សមត្ថកិច្ចខា​ងលើធ្វើឡើង​ដោយគ្មាន ការ​ចូលរួមពីមន្រ្តីនៃសាលា​ដំបូងរាជធានីភ្នំពេញ និងមន្រ្តីអាជ្ញាសាលា នៃសាលា​ដំបូងភ្នំពេញឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ចុះពិនិ្យទីតាំង​ដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត (កូនខ្មែរមានរស្មី)

វីដែអូ