ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានផ្ទុះការតវ៉ា ចោទថា៖លោក ហេង មនោ មេឃុំផាត់សណ្ដាយ ថា​បាន​ឃុបឃិតគ្នា ក្លែងបន្លំឯកសារ បំភ័ន្តភ្នែក ថ្នាក់ដឹកនាំ រំលោភយក ដីស្រែ​ប្រាំង​ទំហំជាង​២០០០​ហិកតា ​ចែកបក្សពួកខ្លួន លក់ និងចាត់ ចែង ជួលឲ្យទៅពួកមេឈ្មួញ ម្នាក់ៗ រាប់រយហិកតា
Sat,14 December 2019 (Time 10:36 AM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 92នាក់)

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋរាប់រយ​គ្រួសា​របានផ្ទុះការតវ៉ា ខណ:ពេលដែ​ល អាជ្ញាធរបាន យកដីរប​ស់​ពួក គាត់ដែល​ប្រមុខ​រាជរដ្ឋាភិបាលយល់ព្រមកា​ត់ឆ្វៀល​ចែកអោយពួកគាត់ តាំងពីឆ្នាំ​២០១៤​~២​០១​៥ តែបែរជា ពួកអាជ្ញាធ​រយកដី​នោះទៅលក់ និងចាត់ចែង ជួលបន្ត ​ទៅអោយឈ្មួញកណ្ដាលទៅវិញ បើទោះបីថា​កន្លងមក ប្រមុខរា​ជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានសម្រេចចេញលិខិត ស​ ជ ណ ដើម្បីឆ្វៀល និង​បែង​ចែកដី ជូនប្រជាពល រដ្ឋ ដែលអាស្រ័យផលក្នុងតំបន់៣យ៉ាងណាក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរឃុំ ស្រុក នៅតែកាត់ដីទាំងនោះជួលនិងលក់ ទៅឱ្យពួកមេឈ្មួញកណ្ដាល យ៉ាងរំភើយ។

ជាក់ស្ដែង​ នៅថ្ងៃទី១៣ ​ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង០៣នាទី ថ្ងៃត្រង់ នៅចំណុចវាល​ស្រ​ង៉ែ ក្នុងភូមិទួលនា​ងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋប្រមាណ២៥ ០​នាក់ បានម​កធ្វើការតវ៉ា រឿងដីដែលសម្តេចតេជោ ហ៊ុន សែន បានស​ម្រេចឆ្វៀល​ឱ្យពួកគាត់តែ​អាជ្ញាធរថ្នាក់​ស្រុក រហូតដល់ថ្នាក់ខេត្ត មិនយកចិត្ត ទុក្ខដាក់រវល់អើពើរ ដោះស្រាយ​ឱ្យពួកគាត់​ទាល់តែសោះ។​មិនតែប៉ុណ្ណោះ បែរជាថ្លើមធំ ពាសមេឃ ហ៊ាននាំគ្នាក្លែងបន្លំឯកសារ និងបញ្ជីឈ្មោះ ដាក់បញ្ចូលទៅ​ក្នុងផែនទី យកដីដែលរដ្ឋ បានចែកអោយពួកគាត់ យកទៅចាត់ចែង​ជួលបន្តនិង​លក់ឱ្យមេៗ​ឈ្មួញទៅវិញ។

ប្រភពដដែ​លបន្តថា ផ្ទៃដីចំនួនជាង២០០​០ហិចតានោះគឺរាជរដ្ឋាភិបាល បានកាត់អោយពួកគាត់​តាំង​ពី​ឆ្នាំ២០១៤,២០១៥ ​តែតាមពិត លោកមេឃុំរូបនោះក្លែង​បន្លំឯកសារ ដោយដាក់តែឈ្មោះ បក្សពួករបស់គេតែប៉ុណ្ណោះ ដើម្បីឱ្យថ្នាក់​លើគិតថាដីដែលរដ្ឋចែកអោយប្រជាជននោះ គឺបានដល់​ពួកគាត់​អស់ហើយមើលទៅ ទើបពួកគាត់នាំគ្នារស់នៅ យ៉ាងស្ងប់ស្ងាត់បែបនេះ តែតាមការពិត ប្រជាពលរដ្ឋរា​ប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយ ទាំងមូល មិនបានទទួលដីសូម្បីតែមួយដុំ រហូតមកដល់ពេលនេះ​។

ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹងទៅ​លោកអភិបាលស្រុក និងលោកអភិបាល​ខេត្ត ជាច្រើនលើកច្រើនសារ តែលោកសុខលូ អភិបាលខេត្ត កំពង់ធំ មិន​បានយកចិត្តទុកដាក់ដោះស្រាយ ជូនពួកគាត់នោះទេ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ អស់រ​យៈពេល ជាង​០៤ឆ្នាំទៅហើយ​ ពួកគាត់អត់ទ្រាំ តទៅ​ទៀតលែងបាន​ ក៏ផ្ទុះការតវ៉ាតែម្ដង និងបាន​រាយការណ៍ ទៅក្រុមអ្នកសារ​ព័ត៌មាន ឱ្យចុះម​កយកព័ត៌មានដល់ទីតាំងដី​ទំនាស់ ជួយស្រាវជ្រាវ រកកា​រពិត ផ្សព្វផ្សាយដំណឹង អំពីទុក្ខលំបាកប្រជាពលរដ្ឋនៅពេលនេះ ដើម្បីអោយ​ប្រមុខរាជរដ្ឋា​ភិបាល មេត្តាជួយរកយុត្តិធម៌ និងសំណូមពរឱ្យចាត់វិធានការទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះជនណារ ​ដែលក្លែងឯកសារខាងលើនេះ ។

សូមបញ្ជាក់ផងដែ​រថា ជុំវិញករណីនេះខាងក្រុមអ្នកសារព័ត៌​មានយើង នៅមិនទាន់មានការបំភ្លឺណា មួយពីខា​ងអាជ្ញាធរឃុំ ស្រុក ខេត្តកំពង់ធំ នៅឡើយទេ ដូច្នេះយើងខ្ញុំរង​ចាំការបំភ្លឺពីខា​ងអជ្ញាធរ​រៀងរាល់​ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ចុះពិនិ្យទីតាំង​ដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត (កូនខ្មែរមានរស្មី)

វីដែអូ