ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ក្រុមចោរមួយក្រុមបានប្លន់យក ម៉ូតូសេ១២៥មួយគ្រឿង យកទៅបាត់ដោយសុវត្តិភាព ខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រ
Wed,04 December 2019 (Time 01:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1008នាក់)

ភ្នំពេញ ៖ ម៉ូតូសេ១២៥មួយគ្រឿង ខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រ ត្រូវបានជនសង្ស័យមួយក្រុម គ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦ និ ង៣០នាទីព្រឹក ថ្ងៃទី០៤ ខេធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំកាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ស្ត្រីរងគ្រោះព្រោះចោរប្លន់មានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ។ ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដា សេ១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដែលជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅធ្វើការងាររោងចក្រ ដោយធ្វើដំណើរតាមផ្លូវលំខាងលើ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញ ច្រាន ផ្តួលប្លន់ដណ្តើមយកម៉ូតូ បានសម្រេចហើយ នាំគ្នាជិះគេចទៅបាត់អស់ដោយ មិនរំខានដល់សមត្ថកិច្ចឡើយ ។តាមប្រជាពលរដ្ឋ បានលើកឡើងថា ចំណុចខាងលើ ញយដងទៅហើយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិ ដោយភូមិសាស្ត្រខាងលើ ស្ងាត់ ពលរដ្ឋឆ្លងកាត់ដោយពេលវេលា ។ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន ហើយនគរបាលចុះទៅ ពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មខាងលើនេះ  ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ