លោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group) បានបរិច្ចាកថវិកា និងចូលរួមធ្វើកិច្ចការមនុស្សធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះប៊ូយ៉ុងគ្រុប(Booyoung Group) ក៏បានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាមានលំនឹង និងរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក Shin Hyun-Suk បានបញ្ជាក់ថា ដោយមើលឃើញពីទស្សនវិស័យ និងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ប៊ូយ៉ុងគ្រុប(Booyoung Group) បានចាប់អារម្មណ៍ និងមានទឹកចិត្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយTYDA ដើម្បីជួយសង្គ្រោះ និងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវាពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដែលគិតថ្លៃ ។ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា(MOU) គឺបានបង្ហាញនូវការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយTYDA ដែលមានបេសកកម្មនៅក្នុងការបន្តផ្ដល់នូវការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយសហការ និងគាំទ្រដោយក្រសួងសុខាភិបាល អង្គការដៃគូ និងសប្បុរសជនជាច្រើន។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះមិនត្រឹមតែព្យាបាលជំងឺជូនពួកគាត់ប៉ុណ្ណោះទេគឺផ្ដល់ទាំងស្នាមញញឹម និងក្តីសង្ឃឹសម្រាប់គ្រួសារគាត់ទាំងមូល។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប៊ូយ៉ុងគ្រុប(Booyoung Group) ដែលមានទំនុកចិត្តនៅក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា TYDA និងប៊ូយ៉ុងគ្រុប បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ ដែលពិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោក Shin Hyun-Suk ទីប្រឹក្សាប៊ូយ៉ុងគ្រុប(Booyoung Group) ។
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ