ខេត្តកំពត ៖ ដីព្រៃតាមជួរភ្នំឧទ្យានជាតិព្រះមុនីវង្សបូកគោ តាមប្រភពព័ត៌មានថា ឧកញ៉ាម្នាក់កំពុងបើក យុទ្ធនាការឈូ ស ឆាយ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាប់ ព្រំប្រទល់ រវាងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោតបាននិយាយថា ដីព្រៃភ្នំដែលក្រុមហ៊ុនមួយគេមិនស្គាល់ឈ្មោះ និង មានម្ចាស់ដែលក្រុមកូនថៅនោះហៅថាលោក ឧកញ៉ា នោះ ពេលនេះតែកំពុងឈូសឆាយ គេហៅថាភ្នំស្លឹក ជាប់ព្រំប្រទល់រវាងខេត្តកំពត និង ខេត្តព្រះ សីហនុ ។ រូបគាត់ក៏ទើបតែភ្ញាក់ផ្អើលដែរ ពេលឃើញគេសាងសង់ផ្ទះបណ្ដើរៗ ដែលកាលពីមុន មើលពីថ្នល់ជាតិទៅឃើញតែព្រៃ ស្រាប់តែពេលនេះគេឈូសឆាយព្រៃពីខាងក្នុងដោយទុកព្រៃនៅខាងក្រៅ ហើយបើគេឈូសព្រៃខាងក្រៅអស់ ទើបដឹងថាគេឈូសឆាយអស់ព្រៃឈើទៅហើយ ។ប្រជាពលរដ្ឋភូមិត្រពាំងរពៅម្នាក់ទៀតនិយាយថា នៅក្នុងព្រៃជ្រៅជាងនេះ គេបានឈូសឆាយធ្វើ ផ្លូវឆ្លងជ្រោះកាត់ភ្នំរួចហើយ គឺ ចូលទៅដល់កន្លែងដែលគេកំពុងសាងសង់ ប្រាសាទដ៏ធំមួយនៅកណ្ដាលព្រៃភ្នំនោះ ។ គ្រួសារមួយដែលមានមុខរបរដុតធ្យូងចិញ្ចឹមក្រពះនិយាយថា គាត់មករស់លើដីភ្នំនេះរយៈពេល ៣ឆ្នាំហើយបានដាំខ្នុរធំៗ អស់ហើយតែបច្ចុប្បន្ន ខាងក្រុមហ៊ុនសាងសង់ប្រាសាទនេះបានបណ្ដេញគាត់ឱ្យចាកចេញដោយគ្មានសំណងអ្វីទាំងអស់ ។ចំណែកលោក ភឿន ណាំ មេឃុំទឹកថ្លា បានប្រាប់ អ្នកយកព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ ខែធ្នូ ថាការឈូសឆាយដីព្រៃភ្នំ និង ធ្វើប្រាសាទនៅក្នុងព្រៃនោះ លោកមិនបានដឹងថាក្រុមហ៊ុននោះ គេធ្វើអ្វីខ្លះទេ ។ ការឈូសឆាយដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នេះបើតាមដឹងប្រហែលជា គេមានច្បាប់ពីថ្នាក់លើ ។ ទោះជាមានការរុករានទន្ទ្រានព្រៃភ្នំបែបនេះក៏ដោយ ក៏គេមិនទាន់ឃើញ មានធ្វើអ្វីជាដុំកំភួននៅឡើយដែរ ព្រោះនៅកន្លែងធ្វើប្រាសាទកំពុងចាក់ពង្រីកដី និង ធ្វើគ្រឹះប្រាសាទ និង ធ្វើផ្លូវចូលទៅកាន់ទីតាំងនោះ ។មហាជនពិតជាមានការងឿងឆ្ងល់ពេកណាស់ ហើយចោទសួរថាទីតាំងនោះ មិនដឹងស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ដែរឬបែបណានោះទេ ហើយការឈូសឆាយដីព្រៃធម្មជាតិបែបនេះ ជាការវិនិយោគផ្នែកអចលនទ្រព្យឬ ? តើអាជ្ញាខេត្ត និង មន្ត្រីពាក់ព័ន្ធដូចជាងាប់សសៃណាស់ សង្ស័យត្រូវថ្នាំឧកញាហើយមិនដឹង ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ