ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
អ្នកញៀនល្បែងចំនួ១៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោល ឃាត់ខ្លួន​នាំយកមកអប់រំ
Sat,11 January 2020 (Time 01:12 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 3នាក់)

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមកាលដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់បង នៅរសៀល​ថ្ងៃសុក្រ ០១រោច ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០​ កម្លាំងនគរ​បាលស្រុកថ្មគោល ​ដែលមាន​លោកវរសេនី​យ៍ឯក​ ផង់​ សុភាព ជាអធិការនគរបាលស្រុក​ ដឹកនាំកម្លាំងជំនាញ និង​កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​គោកឃ្មុំ​ ប៉ុស្តិ៍តាពូង​ ប៉ុស្តិ៍បឹងព្រីង​ បានចុះ​បង្រ្កាបក​រណីល្បែង​ស៊ីសង​(បក្សីកីឡាជល់មាន់)តាម​ទូរទ​ស្សន៍ដោយធ្វើការឃាត់ខ្លួនអ្នកនិ​យមទស្សនា និងឆ្លៀត​ចាក់ភ្នាល់​ដាក់ប្រាក់ផងនោះ​ចំនួន​១៤​នាក់​ភេទប្រុស ​រួមទាំងម៉ូតូចំនួន១២គ្រឿង ទូរទ​ស្ស​ន៍ម៉ាក​LG​ទំហំ៤៣អ៊ី​ងចំនួន០១គ្រឿង នៅចំណុច​ក្រុមទី១០ភូមិអូរញរ​ ឃុំបឹង​ព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​។ 

ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង(បក្សីកីឡា)មានភ្នាល់ដាក់ប្រាក់ទាំង១៤នាក់ យកមកធ្វើ​ការសាកសួររួចមក​ បានណែនាំអប់រំធ្វើកិច្ចសន្យា​បញ្ឈប់ហើ​យឲ្យវិលទៅលំនៅដ្ឋានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ចុះពិនិ្យទីតាំង​ដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត (កូនខ្មែរមានរស្មី)

វីដែអូ