ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ទំ​និញខុស​ច្បាប់ និងខូ​ចគុណភាព ដែលឈ្មួ​ញស្តុកទុក នៅ​ក្នុងបុរីសៀង​ណាំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ខេត្តសៀម​រាប ​ចុះឆែកឆេរ និងបង្ក្រាប​បាន សរុបចំនួន៦៦,០០៤.៥គីឡូក្រាម
Sat,11 January 2020 (Time 02:08 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 13នាក់)

ខេត្តសៀមរាប៖ដើម្បី​សុវត្ថិភាពចំណី​អហារ ក៏ដូច​ជាសុខ​មាលភាពរបស់ប​ងប្អូនប្រជាពលរដ្ឋ ឯក​ឧត្តម ទៀ សីហា អភិបាល នៃគណៈអភិ​បាលខេត្ត​បានបញ្ជាផ្ទាល់​ដល់កម្លាំង​ចម្រុះ ដោយមាន​ការ​សហការណ៍​ជាមួយមន្ត្រីគយ និងរដ្ឋករខេត្ត​សៀមរាប មន្ត្រីសា​ខាកាំកុងត្រូលខេត្តសៀមរាប ក្រោម​ការដឹកនាំនិងសម្របសម្រួលនិតិវិធី​ដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអ​មសាលាដំបូង​ខេត្តសៀមរាប​ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងកា​ររងទ​ទួល​ផែនការងារន​គរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះ​ធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាប​ទីតាំងស្តុកទុក​ចែកចាយទំនិញខុសច្បាប់ និងខូចគុណ​ភាព នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅអាគារផ្ទះ០២ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានឆែក​ឆេរជាក់ស្តែង​រកឃើញនូវ​វត្ថុតាងបទល្មើស​រួម​មានៈ
-ប្រេងឆា កានមានទំង​ន់២៥គីឡូក្រាម ចំនួន១,១៤០កាន ស្មើរ​២៧,៣៦០គីឡូក្រាម។
-ប្រេងឆា កានតូចចំណុះ​១០គីឡូក្រាម ចំនួន១០០កេស ស្មើរ១,០០០គីឡូក្រាម។
-ប្រេងឆាដបធំ ចំនួន៩៧កេស ស្មើរ១,៦៩៧.៥គីឡូក្រាម។
- ប្រេងឆា ដបតូចចំណុះ៥លីត្រ ចំនួន៣កេសស្មើរ​៥៧គីឡូក្រាម។
- ប័រលឿង ចំណុះ១៦គីឡូក្រាម ចំនួន៥០កេសស្មើរ៨០០គីឡូក្រាម។
- ប័រស ចំណុះ២៥គីឡូក្រាម ចំនួន១៧កេសស្មើរ៤២៥គីឡូក្រាម។
- មេនំប៉័ង ចំនួន២១កេសស្មើរ​២១០គីឡូក្រាម។
- ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន១,១៥៣ការ៉ុងស្មើរ២៨,៨២៥គីឡូក្រាម។
- ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន១៣០ការ៉ុងស្មើរ៣,២៥០គីឡូក្រាម។
- ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន២១,១១៩កេសស្មើរ២,៣៨០គីឡូក្រាម។
សរុបចំនួន៦៦,០០៤.៥ គីឡូក្រាម​ស្មើរ៦៦តោន និង ៤គីឡូកន្លះ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ