ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឃាត់ខ្លួន​ជនសង្ស័យ២​នាក់ ក្នុង​គោលដៅពីរផ្សេងគ្នា ពាក់​ព័ន្ធករណី​គ្រឿងញៀន
Mon,13 January 2020 (Time 11:31 AM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 20នាក់)

ខេត្តកំពង់​ស្ពឺ៖ជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាងមួយចំនួនធំត្រូវបានកម្លាំងសមត្ថកិច្ច នៃអ​ធិការដ្ឋាន​នគរបាលស្រុកថ្ពង ចាប់ឃាត់ខ្លួុនកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណី​គ្រឿងញៀន។

ការឃាត់ខ្លួននេះ​បានធ្វើឡើង ខណ:ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានចុះល្បាតក្នុង​ភូមិសាស្រ្តឃុំរុងរឿងនិងឃុំយុទ្ធសាមគ្គី លុៈមកដល់ចំណុចភូមិក្រាំងក្តី ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ក៏បានជួបប្រទះមុខ​សញ្ញាជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុ​សច្បាប់នូវសារ​ធាតុ​ញៀនម្នាក់ ឈ្មោះ កែវ រតនះ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិក្រាំងក្តី ឃុំយុទ្ធសាមគ្គី ស្រុក​ឧដុង្គខេត្តកំពង់ស្ពឺ ក៏សហការជាមួយកម្លាំង អធិការនគរបាលស្រុកឧដុង្គ ឃាត់ខ្លួនបានតែម្ដង។

ការប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនបាន១កញ្ចប់តូច បន្ទាប់សួរចម្លើយរួចរាល់និងឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀត ឈ្មោះអឿន ផល​(ហៅ ម៉ាប់) ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹលង១ ឃុំរុងរឿង ស្រុកថ្ពង ដកហូបាន​ម្ស៉ៅក្រាម​ពណ៌សថ្លាសង្ស័យថ្នាំញៀន១កញ្ចប់ ទូរសព្ធ័ដៃម៉ាក​សាំសុង១គ្រឿង និងស្បោង​ច្រកថ្នាំញៀនមូយចំនួន។

បច្ចុប្បន្នជន​សង្ស័យទាំង២ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ​ប្រឆាំងបទ​ល្មើស​គ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ចុះពិនិ្យទីតាំង​ដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត (កូនខ្មែរមានរស្មី)

វីដែអូ