ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឯកឧត្តម សេង ទៀង នាំយក​ថវិកាចំនួន២០ម៉ឺនដុល្លារ ប្រគល់ជូនគ្រួសារសព ជនរងគ្រោះស្លាប់ ក្នុងឧបទ្ទវហេតុ​បាក់រលំអគារ នៅខេត្តកែប
Mon,13 January 2020 (Time 07:27 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 4នាក់)

ខេត្តស្វាយរៀង៖​នៅរសៀលថ្ងៃចន្ទ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ​ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃកម្ពុជា អមដំណើរដោយ​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង និង​សហការី នាំយកថវិកាចំនួន២០ម៉ឺនដុល្លារ ដែលទទួលបានពីការបរិច្ចាគពីសប្បុរសជនទៅ ផ្តល់​ជូន​គ្រួសារសព​ចំនួន៤នាក់ ដែលរង​គ្រោះ​ក្នុងឧបទ្ទវហេតុបាក់​រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាល​ពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។ពិធីប្រគល់ថវិកានេះ​បានធ្វើឡើង​នៅធនាគា​អេស៊ី​លីដាក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ​ឯកឧត្តម សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​យកចិត្តទុក​ដាក់អំពាវនាវ​ដល់សប្បុរសជន និងគិតគូរចំ​ពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយ​អគារបាក់រលំនៅ​ខេត្តកែប។
គួរម្លឹកដែរថា ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បាន​បណ្តាលឱ្យម​នុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំ​ណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួ​ន០៦នាក់ (ក្មេងស្រី២នាក់) និង​រងរបួស​ចំនួន២៣​នាក់ (ស្រី០៨នាក់)៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះជើងភ្នំខ្លាកូនចាស់ យ៉ាង​សន្ធោសន្ធៅ មិនដឹងមូលហេតុ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៌ ចុះពិនិ្យទីតាំង​ដាក់ក្រុមពេទ្យ ប្រចាំការចត្តាឡីស័ក ម៉ាស៊ី​នស្កែន​កំដៅ នៅ​មុខច្រក​ទ្វារអន្ត​រជាតិ​ប៉ោយប៉ែត (កូនខ្មែរមានរស្មី)

វីដែអូ