ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
បណ្តេញជនជាតិ​ចិនចំនួន១៦នាក់ ទៅប្រទេសខ្លួនវិញ បន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់​ ពាក់ពន្ធ័ករណី ឆបោក តាមប្រព័ន្ធទូរគមនាគមន៍
Tue,14 January 2020 (Time 04:09 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 9នាក់)

រាជធានីភ្នំពេញ​៖​ដោយមានការចង្អុល និងអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយ​កអន្តោប្រវេសន៍ ឲ្យលោកឧត្តមសេនីយ៍ទោ ហង្ស ជឿន​ ប្រធាននាយកដ្ឋានស៊ើប និងអនុ​វត្ត​នីតិវិធី(ស្តីទី) សហការជាមួយប៉ុស្តិ៍នគរបាល​ច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ធ្វើការប​ណ្តេញជនជាតិចិនចំនួន១៦នាក់ ទៅប្រទេស​ខ្លួនវិញនាព្រឹកថ្ងៃច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ 

លោកឧត្តមសេនីយ៍ទោ ហង្ស ជឿន ប្រធាននាយកដ្ឋានស្តីទី បានឲ្យដឹងថា ជនសង្ស័យចំនួន១៥​នាក់ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែង​ពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋានន​គរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោក តាមប្រព័ន្ធទូរគ​មនាគមន៍ និងជនសង្ស័យចំនួន០១នាក់ទៀត ទទួ​លម​កពី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស ព្រហ្ម​ទណ្ឌ ប្រព្រឹត្តនៅប្រទេស​ចិន ត្រូវបានបណ្តេញចេញ តាមប្រ​កាសក្រសួងមហាផ្ទៃ ហាមចូល​ព្រះរាជាណា​ចក្រកម្ពុជា រយៈពេល០៣ឆ្នាំ ចំនួន១៥នាក់ និងជាស្ថាពរចំនួន០១នាក់  តាម​ជើងយន្ត​ហោះ KR929។

ក្នុងឱកាសដែលបណ្តេញជនជាតិចិនទាំងនោះក៏មានការចូលរួម ពីសំណាក់តំណា​ងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​សមត្ថកិច្ចន​គរបាលប្រទេសចិន មកទទួលនិងអមដំណើរ ទៅប្រទេសចិនវិញផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ