ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
អ្នកតំណាង​រាស្រ្តមណ្ឌល​កំពត ​អញ្ជើញបើកកា​រដ្ឋាន​សាងសង់​វិហារឥស្លាម ​នៅក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត
Mon,27 January 2020 (Time 01:50 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 11នាក់)

ខេត្តកំពត៖​លោក ម៉ាត់ សេត និងលោក គៀង វ៉ាង អ្នកតំណាងរាស្ត្រមណ្ឌ​លកំពត និងលោកស្រី យ៉​យ នីតា អនុរដ្ឋលេខាធិកា​រក្រសួងកិច្ចការនារី កាលពី​ព្រឹ​កថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញ​ចូល​រួម ក្នុងពិធីបើកការដ្ឋានសាងសង់ព្រះវិហារឥស្លាមមួយកន្លែង ដែលស្ថិតនៅភូមិអណ្ដូងជីម៉ឺន ឃុំកំពង់​ក្រែងស្រុកទឹកឈូខេត្តកំពត។

យោងតាមរបាយកា​រណ៍ បានឱ្យដឹងថា វិហារឥស្លាម ដែលបានបើកការដ្ឋាន​សាងសង់ពេលនេះ គឺជាជំនួយ​សប្បុធម៌របស់ប្រទេសគុយវ៉េតតាមរយៈអង្គការសាមគ្គីភាពកម្ពុជា ដែលមានទំហំ​ទទឹង៨​ម៉ែត្រគុណនឹង បណ្ដោយ១២ម៉ែត្រ ធ្វើម៉ែត្រ ធ្វើពីបេតុង ចាក់ប្លង់សេ ជញ្ជាំងឥដ្ឋ។

មានប្រសាសន៍​សំណេះសំណាលជាមួ​យបងប្អូនប្រជាពលរដ្ឋ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌលកំពត បានថ្លែងការ​កោតសរសើរ​ចំពោះម្ចាស់ជំនួយនៃសប្បុរសជនប្រទេសគុយវ៉េត និង​អង្គកា​រសាមគ្គីភាពកម្ពុជា ដែលតែងតែបាន រួមចំណែកក្នុង​កិច្ចការងារសង្គមជួយ​ដល់ប្រជាពល​រដ្ឋក្រីក្រខ្វះ​ខាតក្នុងសហគមន៍នៅមូលដ្ឋាននានានៃខេត្តកំពតក្នុងរយៈពេលកន្លងមក គឺសំដៅរួមចំ​ណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។

លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្តក៏បានសំដែងការសង្ឃឹមនិងចាត់ទុក​វិហារដែ​លបានបើក​ការ​ដ្ឋាន​សាងសង់ពេលនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប​ងប្អូនខ្មែរ​ឥស្លាមក្នុង​សហគ​មន៍នេះ បានគោរពប្រតិបត្តិទៅតាមជំនឿសាសនា របស់បងប្អូនខ្មែរឥស្លាម ប្រកបដោយ​ភាពស​មរម្យ។

លោក ​ម៉ាត់ សេត ក៏បានលើកបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសជាតិ យើងកំពុងមា​នការអភិ​វឌ្ឍរី​កចម្រើនលើគ្រប់វិស័យ ហើយសមិទ្ធផលទាំងនេះ គឺផ្ដើមចេញពីនយោបាយឈ្នះឈ្នះ ក្រោម​ការ​ដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនដោយលះបង់យ៉ាងលំបាក រហូតធ្វើឲ្យប្រទេសជាតិយើង ប្រែ​ក្លាយពីប្រទេសមានសង្គ្រាមរ៉ាំរ៉ៃ ទៅជាប្រទេសមានសុខ​សន្តិភាពពេញបរិបូណ៌​នៅក្នុងទូទាំង​ប្រទេស​ដូចសព្វថ្ងៃនេះ។

ដែលទាំងនេះគឺ​ជាមូលដ្ឋានគ្រឹះ ផ្ដល់ឱកា​សឲ្យយើងទាំងអស់គ្នា​បានធ្វើការអភិវឌ្ឍ និងកសាង​សេ​ដ្ឋកិ​ច្ចជាតិ ពីបាតដៃទ​ទេ រហូតដល់សេដ្ឋកិច្ចរីកចម្រើននិងជីវភាព របស់ប្រជាពលរដ្ឋ បានរុងរឿង​ដូច​សព្វថ្ងៃនេះ។​ដូច្នេះសុខសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយយើងទាំង​អស់គ្នាត្រូវតែរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាពនេះឱ្យបាន គង់វង្សយូរអង្វែងតទៅមុខបន្តទៀត។ 

ក្នុងឱកា​សនោះ​អ្នកតំ​ណាងរាស្ត្រក៏​បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​យើងត្រូវចេះថែរក្សា​អនាម័យ​សុខ​ភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត នឹងសម្រាន្តក្នុងមុងជានិច្ច ព្រមទាំងខិតខំដាំដុះ ចិញ្ចឹម​សត្វ​ដើម្បីបានរួមផ្សំសម្រាប់ជីវភាពគ្រួសារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿង​ញៀន ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បានជា​បន្តបន្ទាប់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនគរបា​លចំនួន៤៦នាក់ ត្រូវបានចាត់បញ្ជូនទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុកនិងវរសេនាតូចការពារព្រំដែនគោក (កូនខ្មែរមានរស្មី)

វីដែអូ