ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត ចែកម៉ាស​ចំនួន១លានម៉ាស ពុំគិត​ប្រាក់ រយៈពេល១ខែ
Mon,27 January 2020 (Time 05:03 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 32នាក់)

ខេត្តបន្ទាយមានជ័យ៖ដើម្បីបង្ការ ក៏ដូចជាការ​យ​កចិត្តទុកដាក់​ចំពោះសុវត្ថិភា​ពប្រជាពលរដ្ឋកម្ពុជា លោ​ក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​ន​គរបា​លអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្រ្តីក្រោមឱវ៉ាត​ចុះ​ធ្វើកា​រចែកម៉ាសចំនួន១លានម៉ាសរយៈពេល១ខែ ដល់ភ្ញៀវទេ​សចរណ៍ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូ​សរទេះ អ្នករត់ម៉ូតូ​ឌុប និងប្រជាព​លរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាម​ច្រកទ្វារ​ព្រំដែនអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រកម្ពុជាដោយឥតគិតថ្លៃ។

ការចុះចែកម៉ា​សនេះបានធ្វើឡើង​នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹ​ងថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២០ នៅចំណុច​ច្រកចេញ-ចូលគល់​ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិត​ភូមិ​ក្បាល​ស្ពាន១ សង្កាត់-ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមាន​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្ក​ឡើង​ដោយរុសកូរ៉ូណាប្រភេទ​ថ្មី កំពុងតែឆ្លងរាតត្បាត នៅតាមបណ្ដា​ប្រទេសមួយ​ចំនួនលើ​ពិភព​លោក ​និង​សម្លាប់ម​នុ​ស្ស​អស់​ជាច្រើន​នាក់​រួច​ម​កហើយនោះ គិតមកដល់បច្ចុប្បន្ននេះ ដែលជា​ហេតុ​នាំ​ឲ្យ​មា​ន​ការ​ព្រួយបារម្ភ​។

គួរបញ្ចាក់ដែរថា​៖កាលពី​ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០​២០ ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសច​រណ៌ អមដំណើរ ដោយ​លោក​វេជ្ជ​បណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរ​សុខាភិបាល​ខេត្តបន្ទាយ​មាន​ជ័យ កម្លាំង​នគ​របាលអន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែនអន្តរជា​តិប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជា​ច្រើន​នាក់​ទៀត​ បានចុះពិនិ្យទីតាំង​ និងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុម​ពេទ្យជំនាញប្រចាំការ ចត្តា​ឡីស័ក​ ម៉ាស៊ី​នស្កែនកំដៅ ក្រោយ​មក​ក៏​បាន​សំ​រេចយ​កម៉ាស៊ី​ស្កែនកំដៅ ទៅដាក់នៅ​ខាង​មុខ​ច្រកទ្វារ​ជិតគល់​ស្ពាន​មាត់​ច្រកទ្វារអន្ត​រជាតិ​ប៉ោយ​ប៉ែតតែម្តង ដោយខាងប៉ូលីស​ជាអ្នករៀបចំ បន្ទប់​ដា​ក់កាមេរ៉ា​ចាប់​កំដៅ នឹង​បន្ទប់​សម្រាប់ដា​ក់អ្នកជំងឺបណ្តោះ​អាសន្ន៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿង​ញៀន ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បានជា​បន្តបន្ទាប់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនគរបា​លចំនួន៤៦នាក់ ត្រូវបានចាត់បញ្ជូនទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុកនិងវរសេនាតូចការពារព្រំដែនគោក (កូនខ្មែរមានរស្មី)

វីដែអូ