ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
សិស្សសាលា នៅវិទ្យាល័យហ៊ុន សែន កែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ ចំនួន១៤នាក់
Mon,27 January 2020 (Time 09:20 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 21នាក់)

ខេត្តមណ្ឌលគិរី៖យ៉ាងហោចណា​ស់មាន​សិស្សសា​លានៅវិទ្យាល័យហ៊ុន សែន កែវសីមា​ចំនួន១៤​នាក់​បាន​ដួលសន្លប់​ជាប​ន្តប​ន្ទាប់ ដោយមិនដឹ​ងមូលហេតុ ត្រូវបានសមត្ថកិច្ច​ដឹកបញ្ជូនមន្ទីរ​ពេទ្យ​ភ្លាមៗ​ដើម្បីជួយសង្គ្រោះ​។

​ករណីនេះ​បានកើតឡើង​កាលពីវេលាម៉ោង១៣និង៤៥នាទី​ ថ្ងៃចន្ទ​ ៣កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅវិទ្យាល័យហ៊ុន សែន កែវសីមា​ ស្ថិតក្នុងភូមិ​អូរអាម​ ឃុំស្រែខ្ទុម​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖សិស្សសាលាខាងលើ​ដែលដួលសន្លប់​មានសភាពថប់​ដង្ហើម​ ណែន​ទ្រូងទន់ដៃទន់​ជើងទើបធ្វើឲ្យគាត់​សន្លប់ក្នុង​ពេលកំពុងសិក្សា។​បច្ចុប្បន្នសិស្ស​ដែល​ដួលសន្លប់ចំនួន​ ១១​នាក់​ កំពុងជួយសង្គ្រោះនៅ​មន្ទីរ​ពេទ្យឯកជន និងនៅមណ្ឌល​សុខភាពអូរ​អាម​ ក្នុងស្រុកកែវសីមា​ និង​០៣នាក់ទៀត​ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​ ដើ​ម្បីជួយសង្គ្រោះបន្ត​។

សូមបញ្ជាក់ដែរថា​ កាលពីថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២០​ នៅវិទ្យាល័យ​ហ៊ុន សែន កែវសីមានេះដែរ ក៏មានករណី​សិស្សសាលាមានសភាពថ​ប់ដង្ហើមណែនទ្រូងទន់ដៃ​ទន់ជើង​សន្លប់​ចំនួន​១០នាក់​ មកហើយដែរ។
ករណីនេះបើយោង​តាមការចុះត្រួតពិនិត្យ​ និងសិក្សាស្រាវជ្រា​វ​ វិភាគ​ និងវាយតម្លៃ​របស់ក្រុមការងារ​ជំ​នាញ​ ក្រោមការ​ដឹកនាំរបស់លោក ទឹម សង្វាត ប្រធាន​មន្ទីរអ​ប់រំ​ យុវជន​ និងកីឡាខេត្ត,​ លោក ឡេក សុវណ្ណារ័ត្ន​ ប្រធាន​មន្ទីរការពារជំងឺឆ្លង,​លោក នួន សារ៉ន អភិបាល នៃគណៈអភិ​បាលស្រុក​កែវសីមា​ នាព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២០កន្លងទៅនេះ​ បាន​ពិនិត្យឃើញថា ករណីនេះ​បណ្តាល​មកពី៖​
១.ការសា​ងសង់​សាលារៀនស្ថិតនៅក្នុង​ជ្រល​ងភ្នំ។
២.ការឡើ​ងក​ម្តៅព្រះ​អាទិត្យខ្លាំងតាមរ​យៈអាកាសធាតុ។
៣.ក្នុងប​រិវេណសាលារៀនខ្វះខ្យល់​អុកស៊ីសែន​​៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿង​ញៀន ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បានជា​បន្តបន្ទាប់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនគរបា​លចំនួន៤៦នាក់ ត្រូវបានចាត់បញ្ជូនទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុកនិងវរសេនាតូចការពារព្រំដែនគោក (កូនខ្មែរមានរស្មី)

វីដែអូ