ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាត ចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រង​ និងការ​ពង្រឹង​កិច្ចអនុវត្តវិ​ធានការ ​បង្ការទប់ស្កាត់ការរី​ករាលដាល នៃជំងឺកូវីដ-១៩
Sat,21 March 2020 (Time 12:13 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 11នាក់)

ខេត្តស្វាយរៀង៖ដើម្បី​ទប់ស្កាត់​ការរី​ករាលដា​ល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និងជាប្រធា​នគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំ​ងឺកូវីដ-១៩ ខេត្តស្វាយរៀង បាន​ដឹកនាំក្រុមការងារខេត្ត និងលោកប្រធានមន្ទីរជំ​នាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យពីស្ថានភាព នៃ​ការគ្រប់គ្រងនិងការពង្រឹង​កិច្ចអនុវត្តវិធានការបង្ការទប់ស្កា​ត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅ​ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមាន​ប្រសាសន៍ថ្លែងនូវការកោត​សរសើរចំពោះ​សមត្ថ​កិច្ច និងមន្ត្រីជំនាញ​ពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែន​អន្តរជាតិព្រៃវល្លិ៍ កន្លងមក​បានខិតខំ​អនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អប្រសើរជាមួយនឹ​ងភាគីវៀតណាម។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហា​ផ្ទៃ ក៏ដូចជារដ្ឋបាល​ខេត្តបានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឲ្យផ្អា​កជាបណ្ដោះអាសន្ននូវ​ការធ្វើដំណើរចូ​លប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរ​ចូលប្រទេសវៀត​ណាមដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាព ដែលបានចូលជាធរមានរួចហើយកាលពីវេលាម៉ោង ២៣និង​៥៩នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធា​នការនេះ ធ្វើឡើងគ្មា​នអ្វីក្រៅពី​គោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នបានក្លាយ​ជារបៀបវារៈ​រួមរបស់ពិ​ភពលោក តំបន់ ក៏ដូចជាប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងនឹ​ងជំងឺឆ្លងប្រភេទថ្មីនេះ។

ទន្ទឹមនេះក្នុងនាមជាអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ឯកឧត្ដមបានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមាន​សមត្ថកិច្ចដែ​ល​ឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់​អនុវត្តឲ្យបានម៉ឺងម៉ាត់​ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាល​ខេត្តពាក់ព័ន្ធ​នឹងការធ្វើដំ​ណើរចេញចូលឆ្លងកាត់ព្រំដែនរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។
ដោយឡែកចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម ត្រូវសម្របសម្រួល​ជាមួយភាគីវៀត​ណា​ម ដើម្បីសម្រួល និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់​ព្រំដែ​នរវាង​ប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ និងក្រោមការយ​កចិត្តទុកដាក់ខ្ពស់​ក្នុងការសហ​ការរួម​គ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធាន​ការការពារ​ដែលណែនាំដោយច​ត្តាឡីស័ក ដូចជាការបាញ់ថ្នាំ​កម្ចាត់មេរោគ​លើរថយន្តដឹក​ទំនិញ​ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ