ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ក្រុមគ្រូពេទ្យជំនាញ របស់ចិនចំនួន៧​នាក់ បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់​បង្រៀន អំពីការព្យា​បាលជំងឺកូវីដ១៩
Mon,23 March 2020 (Time 12:11 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 11នាក់)

រាជធានីភ្នំពេញ​៖ក្រុមគ្រូពេទ្យជំនាញ​​របស់ប្រទេ​សចិន​ចំនួន៧នាក់ បានមកដល់​ប្រទេសកម្ពុជា​ហើយ​នាព្រឹ​ក​ថ្ងៃទី២​៣ ខែមីនា ឆ្នាំ២០២០​នេះ ដោយនាំមកនូវ​សម្ភារៈបរិក្ខាពេទ្យម​កជាមួយផងដែរ បន្ទាប់ពី​ជោ​គជ័យ​ក្នុងកា​រព្យាបា​លអ្នកជំងឺកូវី​ដ១៩ ប្រទេសទេ​សចិន ដែលពេលនេះ​រដ្ឋាភិបាលចិន បាន​សម្រេចបញ្ជូនគ្រូពេទ្យ​នោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហា​ត់បង្រៀនអំពី​ការព្យាបា​លជំងឺកូវីដ​១៩។
ជាងនេះទៅទៀតក្រុមគ្រូពេទ្យចិន​ដែលមកកម្ពុជានេះ មិនមែនម​កតែមនុស្សនោះទេ ពួកគេ​បាននាំ​មកនូវ​សម្ភារៈ​បរិក្ខាពេទ្យមក​ជាមួយ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់​សម្ភារៈ​បរិក្ខាពេទ្យ​ចិនទាំងអស់ បានបំពា​ក់ដោយទង់ជាតិកម្ពុជា-ចិន​ ជាមួយនឹងពាក្យស្លោកថា «ស្រឡាញ់​គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»ទៀតផង។

បើយោតាមផេកFacebook របស់សម្តេចតេជា គិតរហូតមក​ដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជា​បានរកឃើញអ្ន​កឆ្លងជំងឺកូវីដ១៩ ចំនួន៨៤​ករណីហើ​យ ក្នុងនោះមា​នប្រុស៦៣នាក់ និងនារីចំនួន​២១នាក់ ខណៈដែលក្រសួង​សុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្ត​លើអ្នកពាក់ព័ន្ធផ្សេងទៀត។
រាជរដ្ឋាភិបាល បានបង្កើត​គណៈកម្មាធិ​ការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈ​ក្រសួងស្ថាប័​នមួយ​ចំនួន ចាប់ផ្តើម​ដាក់វិធានការទ​ប់ស្កាត់ចំពោះការឆ្លងរីករាលដា​លកូវីដផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ