ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យ និងកំណត់យកទីតាំងសាលារៀន ដើម្បី​ត្រៀម​បង្ការ​ទុក​ជា​មុន សម្រាប់​ទទួលកា​រពិនិត្យ និងកា​រការពារ ប្រយុទ្ធប្រឆាំងពីការ​រាតត្បាត​ ឆ្លងជម្ងឺកូវីដ-១៩
Mon,23 March 2020 (Time 01:36 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 10នាក់)

ខេត្តបាត់ដំបង៖ដើម្បីទទួល​បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រ​ចិត្ត និងមកពិគ្រោះទទួលកា​រពិនិត្យ​និងការការពារ ដើម្បីប្រយុទ្ធប្រ​ឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-១៩ នា​ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ​ឯកស័គ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគ​ណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹក​នាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញ​ចុះពិនិត្យ និងកំណត់យក​ទីតាំងសាលារៀន "វិទ្យាល័យព្រះមុនីវង្ស" ដើម្បីរៀបចំ និងត្រៀម​បង្ការ​ទុកជាមុន។

នាឱកាសនោះ​ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ការចុះត្រួត​ពិនិត្យ និងត្រៀមបំរុងទុក​ទីតាំង ដោយកំណត់យកទីតាំងវិទ្យាល័យព្រះ​មុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានកា​រចាំបាច់ត្រៀមទុ​កជាមុន ដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទ​ប់ស្កាត់​ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម(កូវីដ-១៩ ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណ​ត់យកផ្នែកអាគារខាងលិច​ជាប់របង និងរៀបចំចំនួន៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀម​បំរុងទុកក្នុងការទទួល​ពិគ្រោះនិងផ្តល់សេវា​ត្រួតពិនិត្យ​ ចំពោះបងប្អូន​ដែលស្ម័គ្រចិត្តមកធ្វើ​តេស្ត​ពីជម្ងឺឆ្លង( កូវីដ-19) និងបងប្អូនដែ​លសង្ស័យថា មានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត "ជម្ងឺឆ្លង​កូវីដ-19"ដោយ​នៅទីនោះ មានការថែទាំនិ​ងការផ្តល់សេវាពិ​គ្រោះនិងត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ពី​ក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ