ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ក្រុមអ្នកញៀនល្បែង​ស៊ីសង រត់ចែកជើងគ្នា ដោយសារ​កម្លាំងប៉ុស្តិ៍ន​គរបាលភូមិព្រៃគប់ ចុះបង្រ្កាប
Tue,31 March 2020 (Time 06:36 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 39នាក់)

ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ​ពីលោកវ​រសេនីយ៍ឯក សូរ ចាន់​ណារី មេបញ្ជារ​ការវរ​សេនាតូចន​គ​របាលការ​ពារព្រំដែន​គោក៩១១ លោកអនុសេនីយ៍ត្រី ស៊ា សៅ​ឌី មេ​ប៉ុស្តិ៍ន​គរបាល​ព្រៃគប់ បានដឹក​នាំ​កម្លាំង​នគរបា​លការ​ពារព្រំដែន​គោកលេខ៩​១១ ចុះ​បង្រ្កាប​ក្រុមអ្នកញៀនល្បែង​ជាច្រើនទីតាំ​ងក្នុង​ភូមិចំនួន២ គឺភូមិព្រៃគប់ ស្ថិតក្នុង​សង្កាត់​ផ្សារ​កណ្តា​ល និងភូមិទំនប់ក៥ ស្ថិតក្នុង​សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ការចុះប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើង​នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​ក្រុម​អ្នកញៀនល្បែងស៊ីសងទាំងនោះ កំពុងតែទង្គិចក្បាលគ្នាលេងយ៉ាងកក្រឹកគក្រេង​ ដោយមិន​ខ្លាច​រអា​នៃការឆ្ល​ងរាត​ត្បាត​ជំងឺកូវីត​១៩ឬកូរ៉ូ​ណានោះឡើយ​ បើទោះបីប្រមុខថ្នាក់​ដឹកនាំ​បានចេញ​សេចក្តី​ប្រកាសមិនអនុ​ញ្ញាតឱ្យ​មានការប្រមូលផ្តុំ​គ្នាដ៏ដោយចុះ តែ​ក្រុមអ្នកញៀនល្បែងស៊ីសងទាំង​នេះ​បែជានាំគ្នា​លួចប្រមូលផ្តុំគ្នាលេងយ៉ាងកក្រឹកគក្រេង​ទៅវិញ។តែទោះជា​យ៉ាងនេះក្តីកម្លាំងន​គរ​បាល​កា​រពារព្រំដែនគោក៩១១ បានអនុវត្តតាមបទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាល​យ៉ាងយកចិត្តទុក​ដាក់​បំផុត ដោយចុះ​បង្ក្រាប​ និង​រឹបអូសបាននូវវត្ថុតាងមួយចំនួន​ ដោយឡែក​អ្នកប្រព្រឹត្តបានដឹងខ្លួន​ទាន់រត់គេចខ្លួនបាត់។

បើតាមលោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍​នគរបាលភូមិព្រៃគ​ប់ នៃវរសេនាតូចកាពា​រព្រំដែន​គោក​លេខ៩១១ បានប្រាប់សារព័ត៌មានឲ្យដឹងថា កិច្ចប្រតិបត្តិការ​ចុះបង្រ្កាបក្រុមអ្នក​ញៀនល្បែង​ទាំងនេះ គឺដើម្បីកាត់​បន្ថយការលួច ការឆក់ ប្លន់ និងអំ​ពើហឹង្សាក្នុងគ្រួសារ ដែលវា​កើតចេញ​ពីប្រភពល្បែងស៊ីសង ហើយម្យ៉ា​ងវិញទៀត​ដើម្បីចូលរួមជាមួ​យរាជរដ្ឋាភិបាលកម្ពុជា បំបែក​ការប្រមូល​ផ្តុំគ្នា​ពីសំណាក់ក្រុមអ្នកញៀនល្បែង កុំឲ្យមានការចម្លងជម្ងឺកូវីត​១៩ឬកូរ៉ូ​ណា។
ទន្ទឹមនោះដែរប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការ​របស់លោកអនុសេនីយ៍ត្រី ​ស៊ា សៅឌី ដែលជា​មេប៉ុស្តិ៍នគរបាលថ្មី ដែល​បានយកចិត្តទុកដា​ក់អនុវត្ត​តាមបទបញ្ជា​របស់លោកវ​រសេនីយ៍​ឯក សូរ ចាន់​ណារី មេបញ្ជារ​ការវរ​សេនាតូចន​គ​របាលការ​ពារព្រំដែន​គោក៩១១ ពិសេ​ស​ថ្នាក់ដឹកនាំកំពូលៗ ចូលរួមបង្ការ បង្រ្កាប និងទប់ស្កាត់ ករណីល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីរ​ក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ