ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
នគរបាល​ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ធ័ករណីលួច មានស្ថានទម្ងន់​ទោស(ឆក់កាបូប​)
Thu,02 April 2020 (Time 01:38 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 154នាក់)

ខេត្តបាត់ដំបង៖ដោយតាមបទប​ញ្ជា​របស់ឯក​ឧត្តម​ ឧត្តមសេ​នីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃ​ស្នងការ​ដ្ឋាននគ​រ​បាលខេត្តបាត់ដំបង​ និងមតិដឹកនាំរបស់លោ​កឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណ​នី​ ស្នងការរង​ផែ​នការងារព្រហ្មទ័ណ្ឌ​ មន្រ្តីជំនាញ​ សហការជាមួយកម្លាំ​ងនគរ​បាល​ស្រុកថ្មគោល ​និងកម្លាំងនគរ​បាល​ស្រុកសង្កែ​ធ្វើការស្រាវជ្រាវ​រហូត​ដល់​ម៉ោង​១០និង៤០​នាទី ថ្ងៃទី​០១ ​ខែមេសា ឆ្នាំ២០​២០ បាន​ធ្វើការ​ឃាត់ខ្លួនជន​សង្ស័​យ០១នាក់​ឈ្មោះ សាន់ លី ភេទប្រុស អាយុ​៥៣​ឆ្នាំ រស់នៅភូមិកំ​ពង់​អំពិល ឃុំវត្តតាមឹម ស្រុក​សង្កែ​ ខេត្តបាត់ដំបង ពាក់ពន្ធ័ករណីលួច មានស្ថានទម្ងន់​ទោស(ឆក់កាបូប​)។​​

ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីធ្វើសកម្មភាព​ឆក់កាបូបរបស់ជនរ​ងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាល​ខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​០៧​និង​៤០នាទី ថ្ងៃ ខែដដែលនៅចំណុចក្រុមទី​២៣ ​ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល​ខេត្តបាត់​ដំបង។ដោយជ​នស​ង្ស័យស្លៀកពាក់​ខោអាវប៉ារ៉ា ជិះម៉ូតូ​០១គ្រឿងម៉ា​កហុងដាសេ១២៥​ស៊េ​រី២០​១៩​ ពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង1AH 4465។​
​ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវរត្ថុតាង​មួយចំនួនរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាពាក់ស្លាក​លេខបាត់​ដំ​បង1AH 4465
-ប្រាក់រៀលចំនួន៣,១០០,​០០០​រៀល​(បីលានដប់​ម៉ឺនរៀល)
-ខោអាវប៉ារ៉ា០១កំភ្លេ​ មួកសុវត្ថិភាពណ៌​ស០១,​កា​បូបស្ពាយពណ៌ខ្មៅចំនួន​០១
-ទូរស័ព្ទ​ដៃម៉ាកទ្រូ០១គ្រឿង(គ្មានស៊ីម),អត្តស​ញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។

សូមបញ្ជាក់ថាជនស័ង្សយឈ្មោះ​ សាន់​ លី​ ភេទប្រុស​ ធ្លាប់ជាប់ពន្ធនា​គារ​ក្នុងឆ្នាំ២០០៨​ ពីបទ(ប្លន់)​នៅ​សង្កាត់​វត្តគរ​ក្រុងបាត់ដំបង​ ហើយ​ត្រូវបាន​ដោះលែងចេញពីពន្ធនាគារកាលពីខែ​មិថុនា ឆ្នាំ២​០១៨​ លុះដល់ថ្ងៃទី០១​ ខែ​ មេសា​ឆ្នាំ​២០២០​ បានធ្វើសកម្មភាពដូចខាងលើ និងត្រូវបង្រ្កាបចា​ប់​ខ្លួនបាន។

ជនសង័្សយត្រូវបានរៀបចំសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញ ​ដើម្បីរៀបចំបញ្ជូនបន្តទៅ​សាលាដំបូងខេ​ត្តបាត់ដំបង​ចាត់ការតាមតិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ