ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
ប្រធានក្រុមប្រឹក្សា​ខេត្តព្រៃវែង​ ដឹកនាំ​សមាជិក ចុះ​សួរសុខទុក្ខ​ និងនាំយក​គ្រឿងឧប​ភោគបរិភោគ ជូន​ពលរដ្ឋកំពុង​ដាក់ឱ្យរស់​នៅ ដោយឡែកចំនួន០៩នាក់ នៅស្រុកមេសាង
Thu,02 April 2020 (Time 03:18 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 164នាក់)

ខេត្តព្រៃវែង៖ពលរដ្ឋកំពុង​ដាក់ឱ្យរស់នៅ​ដោយឡែកចំនួ​ន០៩នាក់ នៅឃុំព្រៃរំដេង ស្រុក​មេសាង ទទួល​បានភាពកក្តៅនិងទទួលបាននូវអំណោយជាគ្រឿងឧប​ភោគបរិភោគ ពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុម​ប្រឹក្សាខេត្ត និងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈ​អភិបាល​ស្រុក នា​ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
គ្រឿងឧបភោគបរិភោគដែលឯកឧត្តមប្រធានក្រុម​ប្រឹក្សាខេត្ត និងសមាជិក នាំយកមកចែកជូនពល​រដ្ឋ​ចំនួន០៩នាក់ នៅស្រុកមេសាងនោះក្នុង១នាក់ទទួលបាននូវ អង្ករចំនួន៣០គីឡូ,មី១កេះ,ថ្នាំ​បន្តក់​ភ្នែក១ដុំ,សាប៊ូ១ដុំ និងថវិកាចំនួន១០០.០០០៛ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានណែនាំ និងផ្ដាំផ្ញើដល់បងប្អូន​ឱ្យយកចិត្តទុកដាក់​ថែរក្សាសុខ​ភាព តាមរយៈការ​លាងសម្អាតដៃ និងសាប៊ូឱ្យបានញឹកញាប់ ការរស់នៅស្អាត និងត្រូវគោរព​តាមកា​រណែ​នាំរ​បស់គ្រូពេទ្យ ដើម្បីការពារជម្ងឺឆ្លងដ៏សាហាវនេះ។

ជាងនេះទៅទៀតឯកឧត្ដមប្រធានបានឧបត្ថម្ភ អាកុលចំនួន២០លីត្រ,ម៉ាស០៥ប្រអប់,សាប៊ូ១០ដុំ ជូន​ដល់​រដ្ឋបាលឃុំព្រៃរំដេងផងដែរ ដើម្បីប្រើប្រាស់ ទប់ស្កាត់ និងបង្ការជម្ងឺ Covid -19ដ៏សា​ហាវនេះដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ