ថ្ងៃពុធ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩
Fri,03 April 2020 (Time 03:19 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 207នាក់)

រាជធានីភ្នំពេញ៖ដើម្បីចូលរួមចំណែក ជា​មួយ​រាជរដ្ឋាភិ​បាល ក្នុងការដោះស្រាយ​ការលំបាក​​ទាំង​ឡាយ​ដែលកំពុ​ងប្រឈម ​ដោយ​សា​​ជំ​ងឺ​កូវីដ១​៩ (COVID 19) សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបរិច្ចាគប្រាក់​បៀវត្សរ៍របស់សម្តេច ចំនួន៨លានរៀលក្នុងមួយខែ រយៈ​ពេល ៦ខែ ដោយ​គិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណៈ​កម្មាធិកា​រជាតិប្រយុទ្ធ​នឹងជំងឺកូវីដ១៩ (COVID 19)​។នេះបើយោងតាមផេកFacebookរបស់សម្តេច។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទំាងប្រទេស បន្តអនុវត្តតា​មការណែនាំរ​បស់ក្រសួង​សុខាភិបាល ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃ ជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ឬប្រឹក្សាជាមួយគ្រូពេទ្យជំនាញ សូមទាក់ទង​ទៅលេខ១១៥។

ជាងនេះទៅទៀតសម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន បានថ្លែងអគុណ​ចំពោះប្រមុខដឹក​នាំរាជ​រដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេស​ក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំ បំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីកា​រពារសុខភាពប្រជាពលរដ្ឋ។
សូមឱ្យកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជ័យជំនះនឹងជំងឺកូវីដ១៩នេះ ក្នុងពេលឆាប់ៗ​ខាងមុខនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ