ថ្ងៃពុធ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កូនខ្មែរមានរស្មី | ទំនាក់ទំនងចាងហ្វាងការផ្សាយ
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត
Fri,03 April 2020 (Time 07:11 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 223នាក់)

ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម​ សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹក នៅ​ថ្ងៃ​សុក្រ ១១កើត​ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ​ខែមេសា ឆ្នាំ២០២០នេះ បាន​ដឹក​នាំ​កិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន៍​ភា​ពការងា​ររដ្ឋបាលខេត្តប្រ​ចំាខែមី​នា និងត្រីមាសទី១ ឆ្នាំ២០២០ ក្នុង​គោ​ល​បំណងត្រួតពិនិត្យវឌ្ឍន៍​ភាព​ការងារ និងពង្រឹងការអនុវត្តការ​ងារឱ្យកាន់តែមាន​ប្រសិទ្ធិភាព​ខ្ពស់​។

កិច្ចប្រជុំ​នេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម​ពីសំណាក់ថ្នាក់​ដឹកនាំខេត្ត កង​កម្លាំងប្រដាប់អាវុធទាំងបីប្រភេ​ទអភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរអង្គ​ភាព​ជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពា​ក់ព័ន្ធជាច្រើនរូបផងដែរ​។

មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា កន្លងមកនេះ​សង្កេតឃើញ​ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់​ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីថ្នាក់មូលដ្ឋាន​ពិតជា​បានខិត​ខំបំពេញការងាររបស់ខ្លួនបាន​ល្អប្រសើរប្រាកដមែន រហូតធ្វើឱ្យខេត្តស្ទឹង​ត្រែងមានភាពរីក​ចំរើនគួជាទីមោទៈ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

​ក្នុងនោះឯកឧត្តម ម៉ុម សារឿន បានធ្វើការកោតស​រសើរចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នក​ប្រ​យុទ្ធ​ជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺកូវីដ១៩(COVID-19)៕

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍ​នភាព ការងាររដ្ឋបាលខេត្តប្រ​ចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងារបន្ត (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លាប់​មេរោគ​ ខ្លួនឯងហើយ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំ ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (កូនខ្មែរមានរស្មី)

វីដែអូ