ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ក្រោយពីបានឈប់សម្រាក់រយៈ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការ តាមមន្ទីរ/អង្គភាពជំវិញខេត្ត មន្ត្រីរាជការ ក្រុង ស្រុក ឃុំ សង្កាត់ បុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំពោះគ្រឹះស្ថានសិក្សាដែលបើកដំណើការឡើងវិញ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
Mon,11 October 2021 (Time 10:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 213នាក់)

ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត
ក្រោយពីបានឈប់សម្រាក់រយៈ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការ តាមមន្ទីរ/អង្គភាពជំវិញខេត្ត មន្ត្រីរាជការ ក្រុង ស្រុក ឃុំ សង្កាត់ បុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សចំពោះគ្រឹះស្ថានសិក្សាដែលបើកដំណើការឡើងវិញ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរ/អង្គភាពជំវិញខេត្ត សូមនាំគ្នាទៅយកណាក់ធ្វើតេស្តរហ័សអោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅពេលដែលចូលបំរើការងារក្នុងជំនាញរៀងៗខ្លួន ។
បើគិតត្រឹមសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការយកសំណាកធ្វើតេស្តរហ័សនៅបរិវេណរដ្ឋបាលខេត្តត្បូឃ្មុំ ជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំវិញខេត្ត ចំនួន៤៥៤នាក់ ស្រី១៧៨នាក់ ក្នុងនោះជាលទ្ធផលរកឃើញបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន៨នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ