ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
សិក្ខាសាលាស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តី និងកុមារីមានពិការភាព ត្រូវបានប្រារព្ធបិទ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត
Fri,12 November 2021 (Time 06:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 157នាក់)

កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សិក្ខាសាលាស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តី និងកុមារីមានពិការភាព ត្រូវបានប្រារព្ធបិទ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តដែរពាក់ព័ន្ធ នាយិកាប្រតិបត្តិអង្គការសាអូរី បុគ្គលិកហាត់ការអង្គការសាអូរី បងប្អូនមានពិការភាព។
លោកស្រី អ៊ុ អមរារ័ត្ន នាយិការប្រតិបត្តិអង្គការសាអូរី បានឱ្យដឹងថាៈ សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ឱ្យអំពើហឹង្សាលើស្រ្តី និង កុមារីពិការភាព គ្រប់រូបភាព នឹងត្រូវបានកាត់បន្ថយតាមរយៈការទប់ស្កាត់ បង្កើនការឆ្លើយតប កាន់តែប្រសើរ ការបង្កើនលទ្ធភាព ទទួលបានសេវាប្រកបដោយគុណភាព និងកិច្ចសហការ បង្កើនកិច្ចអន្តរាគមន៍និង ការសម្របសម្រួលជាពហុវិស័យ។ ដើម្បីឆ្លើយតបទៅតាមតម្រូវការផ្សេងរបស់ស្រ្តី និងកុមារីមានពិការភាព គ្រប់រូបដែលរងគ្រោះដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រ។
លោកជំទាវ តុង ណារី បានមានប្រសាសន៍ឱ្យដឹងថាៈ សិក្ខាសាលាស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តីនិង កុមារី គឺពិតជាមានសារៈសំខាន់ នឹងបានផ្តល់ នូវចំណេះដឹងជំនាញស្តីពីការកសាងទំនាក់ទំនង ប្រកបដោយសមភាពយេនឌ័រ សមធម៌ និងអហឹង្សា ដើម្បីផ្លាស់ប្តូរឥរិយាបទ អាកប្បកិរិយា បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលជាអំពើហឹង្សាទាំងផ្លូវចិត្ត និងផ្លូវកាយលើស្រ្តី និងកុមារីមានពិការភាព។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់តាមរយៈអង្គសិក្ខាសាលានេះ សូមរួមសហការគ្នាទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារីមានពិការភាព ដែលពួកគាត់ជាជនដែលងាយរងគ្រោះ មានកម្លាំងទន់ខ្សោយជាមួយនឹងពិការភាព ដើម្បីឱ្យទទួលបានសមភាព សមធម៌ រស់នៅ ដោយសេចក្តីសុខក្នុងគ្រួសារ សហគមមន៍ និងសង្គមជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ