ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម ស្វាយ សំអ៊ាង ប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ
Wed,03 November 2021 (Time 07:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាល ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារសពដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ ដោយក្នុង ០១សព ទទួលបានថវិកាចំនួន ២លានរៀល នឹង១លានរៀល ទៀតសម្រាប់គណៈកម្មការបូជាសពក្នុងការចាត់ចែងរៀបចំផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កន្លងមក។
ក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ដែលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលបានបាត់បង់នូវមនុស្សទីស្រឡាញ់ដែលរស់នៅក្នុងគ្រួសារ នឹងបានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ