ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ប្រចាំឆ្នាំ២០២១
Sat,11 December 2021 (Time 11:00 PM)
ដោយ ៖ (ចំនួនអ្នកអាន: 264នាក់)

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា «កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ»
ការថ្លែងអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្ដមអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ប្រចាំឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តកណ្តាល។
ឯកឧត្ដមអភិបាលខេត្ត បន្តថា លេងកីឡា មិនត្រឹមតែពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយនោះទេ តែការលេងកីឡា គឺនាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ និងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចឱ្យបានមួយប្រភេទកីឡា”។
ឯកឧត្ដមអភិបាលខេត្ត បានឱ្យថា បន្ទាប់ពីយើងបិទការប្រមូលផ្ដុំគ្នាមួយរយៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កន្លងទៅ ថ្ងៃនេះយើងបាន រៀបចំការប្រកួតឡើងវិញក្នុងសកម្មភាពប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ពាក់ម៉ាស់ ការពិនិត្យកំដៅ ការលាងសម្អាតដៃនឹងអាល់កុលបានត្រឹមត្រូវ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការ បានចាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការប្រកួតមានសុវត្ថិភាព ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នាពេលនេះ។
ឯកឧត្ដម បន្ថែមថា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្នើរាល់ការរៀបចំការប្រកួតកីឡាត្រូវស្ថិតក្នុងសកម្មភាព ប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការលាង សម្អាតដៃនឹងអាល់កុលឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖“ ៣ការពារ និង ៣កុំ”។
លោក ចេង សំអុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមាន៥ផ្នែក មានផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ ផ្នែកកីឡាបាល់បោះ ផ្នែកកីឡាអត្តពលកម្ម និងផ្នែកកីឡាទាញព្រ័ត្រ មានកីឡាករ កីឡាការិនី សរុបចំនួន៧៥០នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ