ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនពលរដ្ឋក្រីក្រខ្វះខាត ក្នុងអំឡុងរដូវរងារ
Wed,15 December 2021 (Time 10:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 168នាក់)

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលអំណោយសប្បុរសធម៌ ជាអាវរងារ ភួយ និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជន ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ក្នុងអំឡុងរដូវរងារ។
សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន៖
១• ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាព ប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការ សាធារណៈការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ
២• លោក ឡុង ស្រូយ និងលោកស្រី ថោង ថាវរី
៣• លោក អ៊ុក សុខុម និងលោកស្រី តាំង សាំ
៤• លោក ហុក សុទ្ធា អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងពាណិជ្ជកម្ម និងភរិយា (ពោធិ៍សាត់)
៥• លោក ជា សុខា និងភរិយា
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលសប្បុរសជនសហការគ្នាចូលរួមឧបត្ថម្ភនោះរួមមាន អាវរងារ ចំនួន៤០០អាវ ភួយ១០០ ទឹកត្រី១៥០យួរ និងទឹកស៊ីអ៊ីវ១៥០យួរ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម​ ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងអស់។ ឯកឧត្តមបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗ ពិសេសក្នុងរដូវរងានេះផ្ទាល់តែម្តង។
ឯកឧត្តមសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ