ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
អាជ្ញាធរខេត្តកំពង់ចាម​ ទទួលជំនួយផ្នែកសុខាភិបាល​ពី​សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​
Wed,15 December 2021 (Time 10:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 220នាក់)

កំពង់ចាម​ ៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-ទទួលសមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ស្រីសន្ធរ​ និងស្រុកកងមាស​​ សម្រាប់ឆ្នាំ២០២១ សរុប​ថវិកា​ប្រមាណ​ជា​ ​៥៦ម៉ឺន​ដុល្លារ​។ ​
ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុក​ទាំង៣​ ខាងលេី​។
គួរ​បញ្ជាក់​ថា​ ការប្រគល់-ទទួលនេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយលោក គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។
សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​ជេីងព្រៃ​ មានទំហំទឹកប្រាក់ចំនួន ២២១,៩៣៣៦៩ដុល្លារ (ពីររយម្ភៃមួយពាន់ ប្រាំបួនរយសាមសិបបីដុល្លារ និងហុកសិបប្រាំបួនសេន) ក្នុងនោះបាន​ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាចំនួន ១៥៩,៩០៩.៧៩ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំបួនរយប្រាំបួនដុល្លារ និងចិតសិបប្រាំបួនសន)​ និង​បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាចំនួន ៦២,០២៣.៩០ ដុល្លារ (ហុកសិបពីរពាន់ម្ភៃបីដុល្លារ និងកៅសិបសេន)។
មន្ទីរពេទ្យ​បង្អែក​ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ចំនួន ២៦០,៥៩៩.៧៧ ដុល្លារ (ពីររយហុកសិប ពាន់ប្រាំរយកៅសិបប្រាំបួនដុល្លារ និងចិតសិបប្រាំពីរសេន) ក្នុងនោះ​កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាចំនួន ១៥៩,៧០៧១១​ដុល្លារ (មួយរយហាសិបប្រាំបួនពាន់ប្រាំពីររយប្រាំពីរដុល្លារ និងដប់មួយសេន) និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាចំនួន ១០០,៨៩២៦៦ ដុល្លារ (មួយរយ ពាន់ប្រាំបីរយកៅសិបពីរដុល្លារនិងហុកសិបប្រាំមួយសេន)។
មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ចំនួន ៧៥,៣៥៨ ដុល្លារ (ចិតសិបប្រាំពាន់បីរយ ហាសិបប្រាំបីដុល្លារ) ក្នុងនោះ​កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាចំនួន ៤២,៣៨០ ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ)​ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១ គ្រឿង គិតជាថវិកាចំនួន ៣២,៩៧៨ ដុល្លារ (សាមសិបពីរពាន់ប្រាំបួនរយចិតសិប ប្រាំបីដុល្លារ)៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ