មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រូវបានគេរំពឹងថានឹងផលិតនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនជាង ៣ ពាន់លានដូសនៅឆ្នាំនេះ ។លោក Zheng Zhongwei ប្រធានក្រុមការងារដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងក្រោមក្រុមប្រឹក្សាសន្តិសុខរដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងប្រឆាំងជំងឺកូវីដ ១៩ បាននិយាយថា សមត្ថភាពផលិតវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ប្រទេសចិន មានប្រហែល ៥ ពាន់លានដូសក្នុងមួយឆ្នាំៗ ។ថ្លែងនៅឯអនុវេទិកានៃវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី លោក Zheng បាននិយាយថា នៅពេលមានការផ្ទុះឡើងនៃរោគរាតត្បាត ប្រទេសចិន បានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ប្រទេសចិនបានជ្រើសរើសធ្វើការស្រាវជ្រាវវ៉ាក់សាំងចំនួន ១២ ប្រភេទពីអង្គភាពស្រាវជ្រាវចំនួន ១០ នៅទូទាំងប្រទេស ។ទន្ទឹមនោះប្រទេសចិននឹងផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀតនៅទូទាំងពិភពលោកនៅពាក់កណ្តាលឆ្នាំ ២០២១ នេះ ៕ប្រភព ៖ Sina
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ