ទៀនព្រះវស្សា ទេយ្យវត្ថុ បរិក្ខា និងបច្ច័យ ត្រូវបាន លោកជំទាវ កែ សួនសុភី ស សុខា និងក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ទៀនព្រះវស្សា ទេយ្យវត្ថុ បរិក្ខា និងបច្ច័យ ត្រូវបាន លោកជំទាវ កែ សួនសុភី ស សុខា និងក្រុមការងារ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និង បច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
លោកជំទាវ ព្រមទាំងក្រុមការងារ បានប្រគេននូវទេយ្យទានព្រះសង្ឃដែលគង់ចាំព្រះវស្សារួមមាន៖ អង្ករចំនួន ៩ការ៉ុង មីចំនួន ៥កេសធំ ទឹកបរិសុទ្ធចំនួន ១០កេស ភេសជ្ជៈចំនួន ១០កេស ទៀនវស្សាចំនួន ២គូរ បាឡុង១ ត្រីខចំនួន ៥កេសធំ រូបសំណាកលោកតា១ព្រះអង្គ សាដកចំនួន ១២ និងបច្ច័យមួយចំនួន។ បន្ទាប់មកលោកជំទាវ បានពិនិត្យមើលការកសាងប្រាសាទតម្កល់ព្រះសព និងធ្វើពិធីថ្វាយបង្គំព្រះសពលោកឪ សំ សាន្ត ត្រូវជាសិស្សប្អូនលោកឪ សួង ៕