ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី ឆ្នាំ ២០២១ ប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ SEA Games-ASEAN Para Games ឆ្នាំ២០២៣
ព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី ឆ្នាំ ២០២១ ប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយ SEA Games-ASEAN Para Games ឆ្នាំ២០២៣ តាមប្រព័ន្ធវិដេអូ Zoom Meeting ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣។