បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈមិនទាន់មានភាពធូស្រាលនៅឡេីយ ក៏ផែនការអភិវឌ្ឍខេត្តរបស់ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅតែបន្តបោះជំហានទៅមុខជានិច្ច ដើម្បីឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការរៀបចំហេត្ថារចនាសម្ព័ន្ធច្រាំងទន្លេវ៉ៃគោផ្នែកខាងលិចប្រវែង៨១៥ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀងដើម្បីរៀបចំក្រាលការ៉ូឡា សួនច្បារ កន្លែងបំពាក់សម្ភារៈហាត់ប្រាណទីសាធារណៈ ទីតាំងវេទិការអ៊ុំទូក និងការរៀបចំភ្លើងបំភ្លឺលម្អរនាពេលរាត្រីផងដែរ។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង៣,៥៨០ម៉ែត្រ ទទឹង១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឱ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។សូមជម្រាបជូនផងដែរថា ខេត្តស្វាយរៀង ក្រោមការដឹកនាំឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។ ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននិងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើការលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី អញ្ជើញមកកម្សាន្តនៅទីនេះផងដែរ... ៕#សូមជូនភ្ជាប់នូវគំនូសប្លង់ដូចមានក្នុងរូបភាពខាងក្រោម៖
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ