ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ
Mon,13 September 2021 (Time 09:47 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 777នាក់)

ខេត្តបន្ទាយមានជ័យ៖​កម្មករខ្មែរដែ​លស៊ីឈ្នួលបោក​និងដេស្បែក​ជើង ដេរកាបូប​ ដេរខោអាវ និង​ដេមួក ​ដែលកំពុងស្នាក់នៅប​ន្ទប់ជួល២​០០បន្ទប់ ឋិ​ត​នៅ​ក្នុង​តំបន់បិទខ្ទប់ ក្នុង​ភូមិសា​ស្ត្រផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ ខេត្តស្រះ​កែវ ប្រ​ទេស​ថៃ​ចំនួន​៥៤​គ្រួសារ ដែល​មានជី​វភាពខ្វះខាត ទទួល​បាន​អំ​ណោយ​ពីសប្បុរសជ​ន​ ដែលជាក្រុមអា​ជីវករល​ក់ដូរក្នុង​ផ្សាររោងក្លឿទាំ​ងអស់ ផ្ដល់ជូន​តាមរយៈ​លោក ហ៊ឹ​ម សុវណ្ណ ដែល​ជា​អាជីវករដូចគ្នា ​នឹង​តំ​ណាងឲ្យអា​ជីវករក្នុង​ផ្សារ​ទាំងអស់ នៅចំណុច​ផ្សារ​ដំបូល​ខៀវជា​ប់ព្រំដែនកម្ពុជា។

លោក ហ៊ឹ​ម សុវណ្ណ បានឲ្យដឹងថា ការចុះចែក​អំណោយជូន​ដល់កម្មករខ្មែរ​នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១​នេះ ដោយមា​នការអញ្ជើ​ញ​ចូ​ល​រួមពីអ្នក​គ្រ​ប់​គ្រងផ្សារ ​ទាហាន​ឈុតខ្មៅ និ​ង​អាជ្ញា​ធរ​មូល​ដ្ឋាន​នៃប្រទេស​ថៃផងដែរ។

លោកបញ្ជាក់ថា អំ​ណោយដែ​លយ​កមកចែកជូ​នដ​ល់កម្មករខ្មែរ​ដែល​មា​នជីវភាពខ្វះខាត កំពុង​ស្នា​ក់​នៅ​ចំណុច​ខាងលើនោះ​ បាន​មក​ពីស​ប្បុរសជន​ ដែ​ល​ជា​អាជី​វករខ្មែរ​នៅក្នុ​ងផ្សាររោ​ងក្លឿទាំងអស់​ដើ​រប្រ​មូល​លុយ​គ្នា ដើម្បី​យ​កមកប្រគ​ល់​ជូន​លោក​ទិញជា​សម្ភារះ​និងគ្រឿងឧ​បភោគបរិ​ភោគ យក​មកចែកជូន​ដ​ល់ពួកគាត់ ដើម្បី​ជាកា​រកាត់បន្ថយ​ការខ្វះ​ខាត​មួយគ្រាផងដែរ។

អំណោ​យដែលត្រូវ​ចេះ​ជូន​ដល់​កម្មរខ្មែរ​ទាំង​៥៤​គ្រួសារ ក្នុងគ្រួសារ​ទទួលបាន​៖ អង្ករ, មី ,ត្រីខ ,ប្រេង​ឆា ,ទឹកត្រី ,ទឹកស៊ីអីវ ,ស្កសរ ,ប៊ីចេង ,អំបិល ,ទឹកបរិសុទ្ធ ,សាប៊ូបោកខោអាវ ,និងពង​មាន់​ចំនួន ១បន្ទះ ស្មើនឹង ៣​០គ្រាប់ផងដែរ។ដោយ​ឡែក​សម្រាប់ថ្ងៃទី​១៤ ខែកញ្ញា លោក ហ៊ឹ​ម សុវណ្ណ ​នឹង​បន្តនាំ​យក​អំ​ណោ​យ​ដែលទទួ​លបា​នពីក្រុម​អាជីវករ​ ផ្តល់ជូន​កម្មករខ្មែរ​ដែលមាន​ជីវភាពខ្វះខា​តខ្លាំង​ជាងគេនៅ​ក្រៅតំ​បន់​បិតខ្ទប់ ក្នុងភូមិសា​ស្ត្រខាងលើចំនួន​១០គ្រួរសារ​ក្នុងមួយគ្រួ​សារទទួល​បាន អង្ករ, មី ,ត្រីខ ,ប្រេងឆា ,ទឹកត្រី ,​ទឹកស៊ីអីវ ,​ស្កសរ ,ប៊ីចេង ,អំបិល ,ទឹកបរិសុទ្ធ ,សា​ប៊ូបោក​ខោអាវ ,ភួយ ,មុង , កន្តេ​ល​ និងព​ងមា​ន់ចំនួន​ ១បន្ទះ ស្មើនឹង ៣​០គ្រាប់។

ជាមួយគ្នា​នោះដែ​រ​លោក​ក៏​បាន​ថ្លែងអគុណ ​ចំពោះ​សប្បុរស​ជន​ទាំង​អស់​ដែលបា​នជួយគ្នា​ក្នុង​គ្រា​លំ​បាក ក្នុង​អំឡុង​ដែ​លប្រទេស​ក៏ដូចជា​លើ​ពិភពលោក​ កំពុង​ជួបវិបត្តិនូវជំ​ងឺកូវីដ១៩​ដ៏សាហាវនេះ។

សូមបញ្ជាក់ផងដែរថា ថ្មី​នេះប្រព័ន្ធផ្សព្វ​ផ្សាយក្នុង​ស្រុកថៃ បានធ្វើ​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​អា​ជ្ញា​ធរ​នៃ​ប្រទេ​សថៃ ​យ​ល់ព្រម​ឲ្យ​អាជ្ញាធ​រកម្ពុជា ​ចា​ក់វ៉ាក់​សាំ​ងបង្កា​រជំងឺកូវីដ១​៩ ជូន​អាជីវករ កម្មក​រខ្មែរ​ ដែលកំពុង​ស្នាក់​នៅ​ នឹងលក់ដូរ​នៅ​ក្នុងភូមិ​សាស្ត្រផ្សារ​រោងក្លឿ ប្រទេ​សទថៃ តាមការ​ស្នើសុំ​របស់​រដ្ឋបា​លខេត្តបន្ទាយ​មានជ័យ តែ​មិន​ទាន់កំណត់ថ្ងៃ​ច្បាស់លា​ស់នៅឡើយទេ។

គួររម្លឹកផងដែរថា នៅក្នុង​ភូមិ​សាស្ត្រផ្សារ​រោងក្លឿ ប្រទេ​សថៃ​ទាំង​មូល ត្រូវ​បាន​អាជ្ញាធ​រថៃធ្វើកា​របិ​តខ្ទប់​ផ្សារ​មិន​អនុញ្ញាត​ឲ្យ​មាន​ការចេញ​ចូល​ឡើយ ពោល​គឺជា​តំ​បន់​ក្រហម​​ចាប់តាំងពី​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ២០​២១ រហូត​មកដល់ពេលនេះ បន្ទា​ប់ពីផ្ទុះនូវ​ជំងឺកូវីដ១៩​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ