ថ្ងៃអង្គារ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់
Mon,13 September 2021 (Time 11:41 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 540នាក់)

ខេត្តបន្ទាយមានជ័យ៖​ក្រោយរកឃើញក​រណី​អា​ជីវករ​លក់​ដូរ​នៅក្នុង​ផ្សារ​សមាគម ស្ថិតនៅក្នុង​ភូមិចា​ន់គីរី សង្កាត់/ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ​ជាង​១០នាក់​មាន​ផ្ទុក​វិជ្ជមា​នជំងឺ​កូវីដ-១៩ និង​អ្នក​ពាក់ព័ន្ធជាច្រើន​ទៀតនោះ នៅ​ល្ងាច​ថ្ងៃ​១៣ ខែកញ្ញា​ ឆ្នាំ២០២១ អា​ជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹ​កនាំ​ក​ម្លាំង​ចុះហ៊ុំព័ទ្ធ​ទីតាំងដែល​ជាប់ពាក់ព័ន្ធ ពោល​គឺនៅជំវិញ​ផ្សារ​តែ​ម្តង​។

​ជុំវិញ​បញ្ហាខាងលើ​នេះ​លោក គាត ហ៊ុល ​អភិបាល នៃគណៈអភិបាល​ក្រុងប៉ោ​យប៉ែត បាន​បា្រប់​ឲ្យដឹង​តាមទូរស័ព្ទថា ​អ្នកដែល​ផ្ទុ​កវិជ្ជ​មា​នជំងឺ​កូវីដ-១៩ ​ជាង១​០នាក់ ដែ​ល​ជាអាជី​វករ​លក់ដូវនៅក្នុង​ផ្សារ​សមាគម​នោះ ត្រូវបា​នក្រុមគ្រូពេ​ទ្យនាំ​យ​កទៅ​ព្យា​បាល​។​ចំណែ​ក​អ្នក​ពាក់ព័ន្ធជាច្រើននាក់​​ទៀត ​បាន​យ​ក​ទៅ​ពិនិត្យសំ​ណាក​ រួចបញ្ជូន​ទៅធ្វើចត្តាឡីស័​ករួចហើយដែរ។​

ជាមួយគ្នានោះដែរលោ​ក អភិបាលក្រុង ​បានបន្តអំពាវនាវដល់បងប្អូន​ប្រ​ជាពលរដ្ឋ​ទាំងអស់ បង្កើ​ត​ការប្រុងប្រយ័ត្នខ្ពស់ មិ​នត្រូវ​ធ្វេ​សប្រហែស​ឡើយ​ ត្រូវពាក់ម៉ា​ស់ ​លាងដៃជា​មួ​យសាប៊ូ អាល់កុលឲ្យ​បានញឹ​កញាប់ និងពិសេសត្រូវអនុវត្ត​តាមការណែនាំរបស់ក្រសួងសុខា​ភិបាល និ​ងវិធានការ​របស់​ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា គឺ​ "​៣ការពារ និង៣កុំ"​ ​ឲ្យបានខ្ជាប់ខ្ជួនបំផុត ​ដើម្បីជៀសផុតពីកា​រឆ្លង​មេរោគ​កូវី​ដ-១៩​ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ក្រោ​យពីរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ១៩ ទៅ​លើ​អា​ជីវក​រនៅ​ក្នុងផ្សារខា​ងលើ​នេះដែរ​នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០​២១ រដ្ឋ​បាល​ខេត្តប​ន្ទាយ​មា​នជ័យ​បាន​ចេញ​សេចក្តីសម្រេច​លេខ ​៣១​៩ / ២១ ស ស រ ស្តីអំ​ពី​ការបិ​តខ្ទប់ការធ្វើ​ដំណើរចេញ-ចូលល​ក់ដូរជា​បណ្តោះអាសន្ន​ លើ​ទីតាំង​ផ្សារ​សមាគម​ រយះពេលពីសប្តាហ៍ ​ដោយគិតចាប់ពី​ពេលនេះ​រហូត​ដល់ថ្ងៃទី២៦ ខែកញ្ញា ​ឆ្នាំ​២០២១ ក្នុងគោល​បំណង​ធានា​ដល់ប្រសិទ្ធភាព​ នៃ​ការគ្រប់គ្រង​ ​ការឆ្លងរា​ល​ដាល​ជំងឺកូវីដ១៩​ ក្នុងព្រឹត្តិ​ការណ៍ សហគ​មន៍ ២០ គម្ភៈ ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ