ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន
Tue,14 September 2021 (Time 02:12 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 804នាក់)

ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំវា​យត​ម្លៃការ​ងារប្រឡង​ប្រ​ណាំង ​ដើម្បី​ស្នើ​សុំរូប​ភាព​សរសើ​រជូន​ដ​ល់​អង្គ​ភាព និ​ងបុគ្គ​ល​ដែល​មានស្នាដៃ​ឆ្នើ​ម ក្នុង​ការ​បំ​ពេញ​កា​រងារ​ តួនាទី-ភារកិច្ច ជូន​ជាតិ​មាតុភូ​មិ ​ក៏​ដូច​អង្គភា​ពចំ​ណុះ​បញ្ជាកា​​រដ្ឋាន​កង​រាជអា​វុធហត្ថ​ខេ​ត្ត សម្រា​ប់ឆ្នាំ២០២១ នៅព្រឹ​កថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ២០២​១ ដោយ​មា​នការអញ្ញើញចូល​រួមពី លោកមេបញ្ជាការ​រង កងរា​ជអាវុ​ធហត្ថ​ខេត្តទ​ទួលជំនាញ លោក​នាយរង​សេ​នាធិការដ្ឋាន លោកប្រ​ធា​នមន្ទីរ លោក​នាយការិយាល័យបុគ្គលិក លោ​កនាយ​លេខាធិការដ្ឋាន និង​លោកមេបញ្ជាការមូលដ្ឋា​នកង​រាជអាវុធហត្ថក្រុង-ស្រុកទាំង៩នោះ​ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានក្រើនរំលឹ​កដល់ថ្នាក់ដឹ​កនាំទទួល​ជំនាញ ​និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំ​រុញកម្លាំង​ក្រោម​ឱវាទឱ្យ​ខិតខំប​ន្ថែម​ទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច​ របស់ខ្លួន​តាមថ្នាក់លើ​ប្រគល់ជូន។

លោក​ឧត្តមសេ​នីយ៍ត្រី ​មេបញ្ជាកា​រ បាន​បន្ថែមថា កម្លាំងកងរា​​ជអាវុធហត្ថទាំងអស់​នៅតែបន្តគោរព និង​អនុវត្តវិធា​ន​ការរបស់រា​ជរដ្ឋាភិបាល និងវិធានការរបស់​ក្រសួងសុខាភិបា​លឱ្យបានខ្ជាប់​ខ្ជួនបំផុត ចំពោះ​មេ​រោគកូវីដ-១៩ និងជម្ងឺ​កាចសាហាវផ្សេងទៀត ក្នុងពេ​លបំពេញការងារ ។

ក្នុងនោះលោកឧត្តមសេនីយ៍ត្រី មេ​បញ្ជាការ បានផ្សព្វផ្សាយ​សេចក្ដីណែ​នាំរបស់រាជរដ្ឋាភិបាល និង​សេចក្តីណែនាំរប​ស់លោកនា​យឧត្ត​មសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេ​មរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរ​ថយន្តជ្រក​ក្រោមផ្លាក​លេខកង​យោធពលខេមរភូមិន្ទ ឱ្យចូល​ទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ។
ជាងនេះទៅទៀតលោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់​មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយ​កចិត្តទុកដាក់ក្នុង​ការថែទាំ ជំរុំជ​​ម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបា​នល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹមសត្វ ដើម្បីបំពេញ​តម្រូវការហូបចុករបស់កងកម្លាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ