តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភាអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃ ពុធ ០៣កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត។ អញ្ជើញចូលរួមប្រជុំនាឱកាសនោះដែរក៏មានការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង លោកនាយក នាយករងរដ្ឋបាលសាលា ខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយក នាយករង ទីចាត់ការផែនការវិនិយោគខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់។សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖១-ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)២- ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី៣១៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣០៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។៥- ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។៦-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២៕ប្រភព៖ រដ្ឋបាលខេត្តតាកែវ
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ