ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ
Wed,30 March 2022 (Time 09:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 190នាក់)

នាព្រឹកថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងការិយាល័យច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកទាំង៥ នៅក្នុងខេត្តព្រះសីហនុ។ តាមការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងផ្អែកលើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត បានរម្លឹកដល់មន្ត្រីរបស់យើង ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានលឿន និងមានតម្លាភាព។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំ ចំនួន០៤លើករួចមកហើយ ដើម្បីជម្រុញសេវាកកស្ទះមួយចំនួននៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានជាច្រើនករណី។ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវាសាធារណៈ និងបំរើសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែប្រសើរបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការពិនិត្យឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនីមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កកស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយទៅតាមតួនាទីភារកិច្ចឱ្យបានល្អលឿនជាគោលដៅដែលយើងចង់បាន។ ត្រូវតាមដានជម្រុញការងារបំរើសេវាសាធារណៈ និងធ្វើការដោះស្រាយសេវាកកស្ទះនៅតាមការិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកឱ្យមានតម្លាភាព និងទទួលបានលទ្ធផលតាមការរំពឹងទុក។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ត្រូវបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមដែនសមត្តកិច្ចរបស់ខ្លួនឱ្យមកសុំសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព។ រដ្ឋបាលក្រុងស្រុកត្រូវប្រជុំជាមួយការិយាល័យច្រកចេញចូលតែមួយ ផ្តោតលើបញ្ហាប្រឈម និងត្រូវកៀរគរវិស័យដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ