ថ្ងៃអង្គារ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
រដ្ឋបាលខេត្តមណ្ឌលគិរី សហការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្ត្រីតុលាការ កងកម្លាំង និងអង្គភាពពាក់ព័ន្ធ នៅខេត្តមណ្ឌលគិរី
Wed,11 May 2022 (Time 10:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 201នាក់)

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និង ធនធានធម្មជាតិ រយ:ពេល២ថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ គណ:ប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចៅក្រម ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង ៥ និងមន្ត្រីឧទ្យានុរក្សជាច្រើនរូប ដែលសិក្ខាសាលានេះធ្វើឡើងនៅអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំឲ្យមានសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យាននុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្នុងគោលបំណងអនុវត្តគោលនយោបាយ គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធានធម្មជាតិ និងអភិរក្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និង កូនចៅជំនាន់ក្រោយ។

សិក្ខាសាលានេះ ក៏នឹងជួយពង្រឹងឲ្យប្រសើរឡើងថែមទៀត ដល់ការយល់ដឹងទូលំទូលាយពីការអនុវត្តច្បាប់ដែលបានអនុវត្តចំពោះតំបន់ការពារធនធានធម្មជាតិ ដែលជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ភាគីដែលពាក់ព័ន្ធ បន្ថែមការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពដែលត្រូវហាមឃាត់ និងសកម្មភាពបំលែងធនធានធម្មជាតិទៅជាទ្រព្យសម្បត្តិឯកជនគ្រប់រូបភាព។

ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ដែលពាក់ព័ន្ធទៅនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមសហការ ការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ឋ ហើយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី នឹងបន្តយកចិត្តទុកដាក់ខ្ពស់ គាំទ្រ ការពារទ្រព្យសម្បត្តិរដ្ឋអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធនធានធម្មជាតិប្រកបដោយចីរភាព។

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្តមណ្ឌលគិរី គឺជាការរួមចំណែកក្នុងការពង្រឹងសមត្ថភាព ចំណេះដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ រួមទាំងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យយល់ដឹងកាន់តែច្បាស់ថែមទៀត ពីច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដែលធានាបាននូវការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្សសំរាប់ក្មេងជំនាន់ក្រោយ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ