ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយ និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន
Mon,16 May 2022 (Time 10:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 214នាក់)

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិលចំនួន ១.៦០៥នាក់ និងនិវត្តន៍ជនអតីតយុទ្ធជនចំនួន ១៤៤៧នាក់ ដែលប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលនេះដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តបាត់ដំបង, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តបាត់ដំបង, ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្រាប់ សម្តេច ផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗទៀត សូមសម្តែងនូវការដឹងគុណចំពោះបងប្អូននិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។
ឆ្លៀតឱកាសនេះ សម្តេចក្រឡាហោម ស ខេង បានលំអោនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើ ពលីកម្មដើម្បីបុព្វហេតុ រំដោះជាតិ រំដោះអាយុជីវិត រំដោះសិទ្ធិសេរីភាព ការពារជាតិមាតុភូមិជាទីស្នេហា សូមឱ្យវិញ្ញាណក្ខន្ធបងប្អូនទាំងអស់ ដែលបានចែកឋានហើយនោះបានទៅសោយសុខក្នុង សុខគតិភពកុំបី អាក់ខានឡើយ និងបានផ្ដាំផ្ញើការសាកសួរសុខទុក្ខដល់បងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ក្នុងបុព្វហេតុជាតិ មាតុភូមិនៅទូទាំងប្រទេស និងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាព គោលដៅមនុស្សធម៌ក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា កម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិសាស្ត្រជាច្រើន និងបានទទួលរងនូវមហាវិនាសកម្មបំផ្លិចបំផ្លាញជាតិ ទុក្ខសោកដោយ អំពើរំលោភឈ្លានពានពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាបន្តបន្ទាប់ ដោយឡែកក្នុងរបប ០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ប៉ុលពតបានធ្វើឱ្យកម្ពុជា វិនាសហិនហោច ខ្ទេចខ្ទី ទាំងសេដ្ឋកិច្ច សង្គមកិច្ច ទាំងវប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។
សម្ដេចក្រឡាហោម បន្ថែមថា ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ បង្អត់អាហារ បង្ខំឱ្យធ្វើការជាទម្ងន់ទាំងថ្ងៃទាំងយប់ និងត្រូវបានកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ ក្រុមគ្រួសារត្រូវរងទុក្ខ វិនាស បែកបាក់ ព្រាត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។
សម្តេច បានបន្ថែមទៀតថា ទីណាមានការឈ្លានពាន មានការជិះជាន់ កាប់សម្លាប់ ទីនោះត្រូវតែមានការតស៊ូ រើបម្រាស់ដាច់ខាត។ ការទទួលរងទុក្ខបុកម្នេញ កាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះហើយ ទើបមានចលនាតស៊ូរណសិរ្ស ២ធ្នូ ១៩៧៨ បានចាប់បដិសន្ធិឡើង ដើម្បីផ្តួលរំលំរបបដ៏សែនយង់ឃ្នងនេះ តាមរយៈការធ្វើចលនាតស៊ូរំដោះជាតិ រំដោះអាយុជីវិតទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លា ជាសច្ចធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ គឺថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាការបើកនូវទំព័រសករាជថ្មីនៃកម្ពុជា។ វិនាសកម្មដែល បន្សល់ពីរបបដ៏សាហាវ និងសង្គ្រាមអូសបន្លាយជិតពីរទសវត្សបានបន្សល់ ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងការបែកបាក់ ព្រាត់ប្រាស់គ្រួសារ ជាច្រើនរាប់មិនអស់។
សម្តេចក្រឡាហោម បានលើកឡើងថា ពិតមែនតែប្រទេសជាតិត្រូវបានរំដោះ និងប្រជាជន បានរស់រានឡើងវិញក៏ដោយ ក៏ប្រទេសជាតិនាពេលនោះស្ថិតក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមស៊ីវិលផង ដែលជាដំណាក់កាលត្រូវការពារស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅ លើកកម្ពស់សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យកម្ពុជាទាំងមូលបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមក ក្រោមដំបូល រាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានគ្រឹះបង្កើតបាននូវ សុខសន្តិភាពមានស្ថិរភាពនយោបាយពេញលេញគ្របដណ្ដប់លើផ្ទៃប្រទេស ជាលក្ខណៈសម្បត្តិមូលដ្ឋាន សំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។
បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញ និងអនុវត្តគោលនយោបាយលើកស្ទួយវិស័យនិវត្តជនស៊ីវិល និងនិវត្តន៍ជន អតីតយុទ្ធជន រួមមានៈការផ្តល់សម្បទានដីសង្គមកិច្ច, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ, ការផ្តល់ប្រាក់ធានារ៉ាប់រងសង្គម, ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង, ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ, ការកសាងផ្ទះជូនអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនក្រីក្រ, គោលការណ៍ប្រឡងប្រណាំង ៣ល្អ, ការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីត យុទ្ធជនតាមមូលដ្ឋាន, ការបង្កើតសមាគមមនុស្សចាស់សម្រាប់ប្រជាជនទូទៅ។ រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវគោលការណ៍បែងចែកភោគផល អភិវឌ្ឍន៍ដោយ សមធម៌ តាមរយៈបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាល។
សម្តេចក្រឡាហោម បញ្ជាក់បន្តថា បងប្អូននិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានមានវត្តមាននៅទីនេះក្តី មិនមានវត្តមាននៅទីនេះក្តី គឺសុទ្ធជាអ្នកដែលបានចូលរួមចំណែកដើម្បីបញ្ចប់សង្គ្រាម ឬក៏ថា ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយឈានទៅបញ្ចប់សង្គ្រាម តាមបន្ទាត់នយោបាយ ឬក៏តាមគោលការណ៍ ឆន្ទៈនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់បន្ថែមថា ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានដួលរលំ នៅឆ្នាំ១៩៧៩ កម្លាំងដែលនៅសេសសល់ បានទៅប្រមូលផ្តុំដើម្បីតស៊ូប្រឆាំងនិងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ប៉ុនប៉ងនាំរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកវិញ បងប្អូននិវត្តន៍ និងអតីតយុទ្ធជន ទាំងអស់ដែលបានសម្រេចចិត្ត ដើម្បីចូលរួមតស៊ូ ក្នុងការទប់ស្កាត់ប្រឆាំង និងការវិលត្រឡប់មកវិញ នៃរបបប៉ុលពត របបប្រល័យពូជសាសន៍ ហើយនិងចូលរួមដើម្បីបញ្ចប់សង្គ្រាម កសាងសន្តិភាព នោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយក៏បញ្ជាក់អំពីទឹកចិត្តឧត្តមគតិស្នេហាជាតិច្បាស់លាស់របស់បងប្អូន ហើយអាចនិយាយបានថាអ្វីៗដែលយើងមានសព្វថ្ងៃនេះគឺមិនបានកាត់ថ្លៃបាននូវគុណនូវសក្ការរបស់អស់លោក លោកស្រី ដែលជាមន្ត្រីចូលនិវត្តន៍ ហើយជាអតីតយុទ្ធជននោះទេ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ