ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអាចារ្យគណៈកម្មការវត្តទូទាំងខេត្ត
Tue,17 May 2022 (Time 07:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 229នាក់)

រសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍លោកអាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សកម្ពុជាបានធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣មក ក្នុងពេលបោះឆ្នោតម្តងៗ យើងបានធ្វើការបូកសរុបសមិទ្ធផលដែលយើងសម្រេចបានរយ:ពេល៥ឆ្នាំ។ ម្យ៉ាងទៀតការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ប្រទេសបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយឡែកសម្រាប់កម្ពុជាយើងជ្រើសរើសវិធានការជាច្រើនមានដូចជាការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បង្កគ្រោះថ្នាក់ធំធេងដល់សុខភាពសាធារណ:ប្រជាពលរដ្ឋ។

កម្ពុជាគ្រប់គ្រងបាននូវជំងឺកូវីដធ្វើការបើកប្រទេសឡើងវិញ ដោយសារយុទ្ធសាស្ត្រ និងគោលនយោបាយចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៨ភាគរយ នេះជាមោទនភាព និងជាជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងវិបត្ដិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ បានកសាងម៉ាស៊ីនផលិតអ៊ុកស៊ីសែន កសាងមន្ទីរពិសោធន៍ កសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានបានចូលរួមគ្រប់សកម្មភាពក្នុងការទប់ស្កាត់ជំងឺកូវីដ ដើម្បីបុព្វហេតុសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះលោកអាចារ្យ គណៈកម្មការវត្តបន្តការគាំទ្រមេឃុំ ចៅសង្កាត់របស់យើងបន្តទៅមុខទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនបន្តទៀត។
រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងកូវីដ-១៩ ផ្តល់អាទិភាពចំពោះស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះទទួលបានលុយពេលឆ្លងទន្លេក៏បានទទួលថវិកា។ ចំពោះស្ត្រីចាប់ពីមានផ្ទៃពោះរហូតកូនអាយុពីរឆ្នាំរដ្ឋជួយឧបត្ថម្ភថវិកាសរុបជិត ៨០ម៉ឺនរៀល។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា កត្តាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារ និងសង្គមកាន់តែល្អ នេះជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ លំហឆ្នេរសមុទ្រ រូបសំណាក និងសមិទ្ធផលជាច្រើនផ្សេងទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ប្រជាពលរដ្ឋមានឱកាសបង្កើតមុខរបរបង្កើនជីវភាពគ្រួសារកាន់តែល្អបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ