រាជធានីភ្នំពេញ ៖ ចេញផ្សាយ នាថ្ងៃទី (19/05/2022)អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!! នៅថ្ងៃរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ភ្លាមៗ ខណៈពេលពួកគេកំពុងតែ ធ្វើសកម្មភាពប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់គ្នាដាក់លុយ ស្ថិតត្រង់ចំណុចទី១ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងចំណុចទី២ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ជនសង្ស័យទាំង០៨នាក់មានឈ្មោះដូចខាងក្រោម ៖១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ ៤២ឆ្នាំ២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ ៣៧ឆ្នាំ៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ ២២ឆ្នាំ៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ ៣៧ឆ្នាំ៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ ៣៥ឆ្នាំ៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ ៤៣ឆ្នាំ៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ ៤៥ឆ្នាំការចុះបង្ក្រាបជាក់ស្តែង ទីតាំងសង្វៀនជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់បានចំនួន០៨ក្បាល ក្នុងនោះអាងាប់០៦ក្បាល និងវត្ថុតាងផ្សេងៗ មួយចំនួនទៀតផងដែរ ។ ជនសង្ស័យទាំង០៨នាក់បានឆ្លើយ សារភាពឲ្យដឹង ដូចៗគ្នាថា ពួកខ្លួន ពិតជាបានលួចលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន៕ ប្រភពពី ឧត្ដម រាជធានី កែសម្រួលដោយលោក ឆ លីហ៊ាង ❤️
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ