ថ្ងៃអង្គារ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
អាជ្ញាធរខេត្តសៀមរាប ចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប
Mon,30 May 2022 (Time 04:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 199នាក់)

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុក ក្រុងសៀមរាប បានចុះផ្សព្វផ្សាយកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ព្រមទាំងបានផ្សព្វផ្សាយ អំពីអនុសាសន៍របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីបឹងទន្លេសាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខណ្ឌផលជលសៀមរាប អាជ្ញាធរក្រុង អធិការក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជាការដ្ឋានសឹករងក្រុង ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋប្រហែលចំនួន ៥០០នាក់។
ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។
ដូច្នេះការកែសម្រួលនេះ ប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរយ៉ាងពិតប្រាកដអំពីសុខទុក្ខ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរឆ្នាំមកហើយ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ