ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
អតីត ស្នងការរង នគរបាល ខេត្ត កណ្តាល ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបាន សមត្ថកិច្ច ចាចាប់ឃាត់ខ្លួន
Sat,18 June 2022 (Time 02:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 217នាក់)

រាជធានីភ្នំពេញ ÷ ចេញផ្សាយនៅថ្ងៃទី (13/06/2022)
អតីត ស្នងការរង នគរបាល ខេត្ត កណ្តាល ម្នាក់មានឈ្មោះ ស្រេង សុខា ត្រូវបាន សមត្ថកិច្ច ចាចាប់ឃាត់ខ្លួន ហើយបញ្ជូនទៅ ឃុំ នៅ ពន្ធនាគារ ខេត្តកណ្តាល នៅ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ ក្រោម ការចោទប្រកាន់ ពីបទ : ប្រើ អំពើហិង្សា ទៅលើ អ្នកកាន់កាប់ អចល នវត្ថុ ដោយ សុចរិត ប្រព្រឹត្ត នៅ ភូមិ កោះគរ សង្កាត់ រកា ខ្ពស់ ក្រុង តាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ យោងតាម មាត្រា ២៥៣ នៃ ច្បាប់ ភូមិបាល ។
ការចាប់ខ្លួន លោក ស្រេង សុខា តាម ដីកា បង្គាប់ ឲ្យ ចាប់ខ្លួន របស់ របស់លោក រស់ ផុន ចាន់ និមល ចៅក្រម ជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្តាល ដែល បានចេញ កាល ពី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

ជនជាប់ចោទ ឈ្មោះ ស្រេង សុខា ត្រូវបាន ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ រយៈពេល ០១ ឆ្នាំ ៦ ខែ ពីបទ : ប្រើ អំពើហិង្សា ទៅ លើ អ្នក កាន់កាប់ អចលនវត្ថុ ដោយ សុចរិត ប្រព្រឹត្ត នៅ ភូមិ កោះគរ សង្កាត់ រកា ខ្ពស់ ក្រុង តាខ្មៅ ខេត្តកណ្ដាល កាលពី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ជា បទល្មើស ព្រហ្មទណ្ឌ ដែលមាន ចែង និង ផ្តន្ទាទោស ស្របតាម បញ្ញត្តិ មាត្រា ២៥៣ នៃ ច្បាប់ ភូមិបាល ។
សូមរ ម្លឹ កថា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាល ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ បានចេញ សេចក្តីសម្រេច ផ្អាក ការងារ បណ្តោះអាសន្ន លោក ស្រេង សុខា ស្នងការរង នៃ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ។ សេចក្តីសម្រេច របស់ ក្រសួងមហាផ្ទៃ បាន បង្គាប់ ឲ្យ លោក ស្រេង សុខា ត្រូវ មក បង្ហាញមុខ នៅ នាយកដ្ឋាន បុគ្គ លិក រៀងរាល់ ម៉ោង ធ្វើការ ដើម្បី រង់ ចាំ ការសម្រេច របស់ថ្នាក់លើជាថ្មី ។
លោក ស្រេង សុខា កាលពី អំឡុង ឆ្នាំ ២០១៩ ធ្លាប់ ត្រូវបាន អង្គភាព ប្រឆាំង អំពើពុករលួយ បានបើក ការ ស៊ើបអង្កេត ពាក់ព័ន្ធ នឹង ករណី ជូន ថ្លៃ បណ្ណាការ ភ្ជាប់ពាក្យ របស់លោក ដោយ ជូន ថ្លៃទឹកដោះ ឱ្យទៅខាង កូនក្រមុំ យ៉ាងច្រើនដ៏សន្ធឹកសន្ធាប់ចំនួន ១០ ម៉ឺន ដុល្លារ ចិ ញ្ជៀ ន ពេជ្រ និង ឡាន ទំនើប ថែមទៀតផង ។ តែ ទោះជាយ៉ាងណា ក្រោយ បើកការ ស៊ើបអង្កេត ប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ បាន បញ្ជាក់ថា គឺជា ការ បង្អួត សម្ញែង ទ្រព្យសម្បតិ្ត តែ ប៉ុណ្ណោះ តែតាមពិត គ្មាន ទ្រព្យ ទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ