ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
មហាជនអបអរសាទរកងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ឆ្មក់បង្រ្កាបរថយន្តកែឆ្នៃដឹកឈើ១គ្រឿងក្នុងចំណោម៣គ្រឿង ខណៈពេល មេឈ្មួញរួមគំនិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចខិលខូច យករថយន្តកែឆ្នៃ ចូលព្រៃដឹកឈើខុសច្បាប់ ខ្នាតយក្ស យ៉ាងគគ្រឹកគគ្រេងដែលគេស្គាល់ថា គឺជារថយន្តរបស់មេឈ្មួញឈើ ឈ្មោះ កោះ សំភី ឬ ហ៊ុ ហយ ហៅ (តាហយ)!!!
Sat,18 June 2022 (Time 02:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 329នាក់)

ខេត្តពោធិ៍សាត់ ៖ មួយរយៈពេលកន្លងមកថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ និងគៀងគរប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់ផ្តួលបំផ្លាញដើមឈើធំៗចេញពីរតំបន់ព្រៃភ្នំ ក្នុងតំបន់ដែនជំរកសត្វព្រៃ-ភ្នំឱរ៉ាល់ ដើម្បីកាប់ អារពុះជ្រៀកឈើ មានទាំងឈើក្រហម និងឈើឃ្លុំដែលមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញមកក្រៅ តាមរយះរថយន្តកែឆ្នៃ គ្រប់ប្រភេទនិងគ្រប់ៗរូបភាពតែម្ដងមិនដែលឃើញអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណានោះឡើយ ម្នាក់ៗ សង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹង ដូចចោរលួចសេះអញ្ចឹង។ ម្យ៉ាងវិញទៀតធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេក មិនដែលរាយការណ៍ជូនទៅមេរបស់ខ្លួនដូចជាមន្ទីរបរិស្ថានខេត្ត ក៏ដូចជាខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់នោះទេ ។ចំណុចត្រង់នេះហើយ ដែលមហាជន បានដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីឡេមឡឺមក្នុងមូលដ្ឋានបានទទួលផលប្រយោជន៍ពីរមេឈ្មួញឈើធំៗក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ហើយទើបភ្លេចតួរនាទីរបស់ខ្លួនបែបនេះរហូតមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានឈើមានមុខកាត់ធំៗប្រគល់ឲ្យជំនាញរបស់ខ្លួនគ្រប់គ្រងទើបខ្មាស់គេពេញប្រព័ន្ធផ្សព្វផ្សាយនាៗនោះ។

យោងតាមសេចក្ដីច្បាស់ការមួយពីកម្លាំងសហការដែលបានចុះប្រត្តិប្រត្តការបង្រ្កាបរថយន្តកែច្នៃដឹកឈើផ្ទាល់បានអោយអង្គភាពយើងដឹងថានៅរសៀលថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ កងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើមួយគ្រឿងផ្ទុកទៅដោយឈើមានមុខកាត់ធំៗនៅពីលើដែល ធ្វើឡើងនៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពដ៌ដែលបានបន្តទៀតថាក្រុមការងារ កងកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយទទួលបានសេចក្តីរាយការណ៌ជាសម្ងាត់និងចុះធ្វើការដោយយកចិត្តទុកដាក់ផងនោះក្រោយមកទើបកម្លាំងបានជួបរថយន្តកែច្នៃចំនួន៣គ្រឿង ប៉ុន្តែដោយមានកម្លាំងតិចធ្វើការបង្រ្កាបបានតែ១គ្រឿងប៉ុណ្ណោះ ដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗស្មើប្រមាណ១០ម៉ែត្រត្រីគុណការបង្ក្រាបនេះដែរដូចវាយបំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និងក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជាប្រធានស្នាក់ការរង(អំពិល)អញ្ចឹង កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នោះ ។

រថយន្តកែច្នៃត្រូវបានបង្រ្កាបមានផ្ទុកឈើអារបួនជ្រុងចំនួន៣ដុំធំៗ ក្នុងនោះចំនួន២ដុំមានមុខកាត់ទំហំប្រមាណ០,៥០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ និង១ដុំទៀត មានមុខកាត់ទំហំប្រមាណ០,៩០ម៉ែត្រ មានប្រវែង៦ម៉ែត្រដូចគ្នា ដូច្នេះឈើជ្រុងទាំងចំនួន៣ដុំធំៗនេះ មិនក្រោម១០ម៉ែត្រត្រីគុណនោះទេ ហើយឈើអារបួនជ្រុងដឹងតាមមធ្យោបាយរថយន្តកែច្នៃនេះ ចេញពីតំបន់ព្រៃភ្នំដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ដ៍រឹងម៉ាំមួយ គឺ ស្នាក់ការរង(អំពិល)មានលោក សេន ឆៃលី មន្ត្រីបរិស្ថានជាប្រធាន ហើយរថយន្តកែច្នៃដឹកឈើនេះមកទំលាក់ចុះនៅក្បែរបងសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ មានលោក សុខ ប្រសិទ្ធ ជានាយសង្កាត់ ទំរ៉ាំមកដល់នេះក៍ឆ្លងកាត់សមត្ថកិច្ចតាមដងផ្លូវច្រើនស្ថាប័ន ក្នុងនោះក៍មាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្នាក់ក្រសួងមហាផ្ទៃឈរជើងនៅទីនោះផងដែរ ។
យោងតាមប្រភពព័ត៌មានដែលបានបែកធ្លាយមកថា លោក សេន ឆៃលី មន្ត្រីបរិស្ថាន និងជាប្រធានស្នាក់ការរង(អំពិល)ដែលល្បីល្បាញខាងពង្រាយមន្រ្តីក្រោមឱវ៉ាទដាក់តាមគម្ពោទព្រៃគ្រប់ច្រកល្ហក់នោះគ្មានសមត្ថភាពបង្ក្រាបឡើយគឺដើម្បីតែផលប្រយោជន៍ប្រមូលលុយពីរទេះក្របី ម៉ូតូ គោយន្ដ និងរថយន្តដឹកឈើតែប៉ណ្ណោះ រាល់អ្នកសារព័ត៌មានធ្វើការសម្ភាសន៍តាមរយៈទូរស័ព្ទទៅលោក សេន ឆៃលីប្រធានស្នាក់ការរង(អំពិល)ម្តងក្នុងតំបន់គាត់គ្រប់គ្រងគាត់តែងតែឆ្លើយថាគ្មានបទល្មើសព្រៃឈើឆ្លងកាត់ឬឈើដែលលោកថែរក្សារនោះដែរកន្លងមកធ្លាប់ឆ្លើយតាមរយ:ទូរសព្ទលក្ខណៈឌឺដងមកអ្នកសារព័ត៌មានថាមានតែអ្នកដឹកថ្មឆ្លងកាត់ហើយគេមានច្បាប់អនុញ្ញាតថែមទៀតផង ។
ដោយឡែក លោក សុខ ប្រសិទ្ធ ជានាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃដដែលនេះដែរថា វត្ថុតាងរថយន្តកែច្នៃដឹកឈើត្រូវបានបង្រ្កាប លោកបានទទួលហើយដើម្បីបន្តនីតិវិធី ។
យោងតាមប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យអង្គភាពយើងដឹងថាពួកគាត់មានការសប្បាយចិត្តនិងបានសរសើដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចុះមកបង្រ្កាប ខណៈឃើញសមត្ថកិច្ចដាក់កុងត្រូលជជុះបណ្ដាក់គ្នាដូចខ្យង នៅដែនរដ្ឋបាលឃុំឈើតុំមិនដែលបង្រ្កាបបាននោះទេ ឃើញតែអង្គុយដេកចាំយកលុយពីពលរដ្ឋដឹកផលអនុផលព្រៃឈើតិចតួចតែប៉ុណ្ណោះ។
យោងតាមប្រភពដដែលក៏ដូចជាមន្ត្រីអត់លិឍសូមមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យអង្គភាពយើងដឹងដដែលទៀតថា ករណីបង្ក្រាបឈើមានមុខកាត់ធំៗខាងលើនេះដូចវាយបំបែកឆ្នាំងបាយឆ្នាំងសម្លរ លោក សុខ ប្រសិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំ និងលោក ប៉ុល ចាន់ថា នាយផ្នែករដ្ឋបាលព្រៃឈើក្រគរ ជាពិសេស លោក សេន ឆៃលី មន្ត្រីបរិស្ថាន ជាប្រធានស្នាក់ការរង(អំពិល)អញ្ចឹងដែរ៕
អង្គភាពសារព័ត៌មានយើង ធ្វើការចុះផ្សាយព័ត៌មានខាងលើនេះ ក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ មិនមានចេតនាណាមួយមួលបង្កាច់ទៅនិងមន្ត្រីជំនាញពាក់ព័ន្ធ ឬ បុគ្គលណាម្នាក់នោះឡើយ ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានកាតព្វកិច្ចនិងឆន្ទៈចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗកើតឡើងក្នុងតំបន់ខ្លួនគ្រប់គ្រង។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ