ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជ៉ំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២២
Tue,28 June 2022 (Time 09:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 309នាក់)

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋានឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមិថុនា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដាឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
នាឱកាសនេះ ឯកឧត្តម អគ្គាធិការ បានលើកឡើងជូនអង្គប្រជុំ ដើម្បីជួយពិនិត្យផ្តល់យោបល់ទៅលើខ្លឹមសារ នៃរបាយការណ៍កិច្ចប្រជ៉ំ ត្រង់ចំណុច ការរៀបរាប់សកម្មភាពរបស់នាយកដ្ឋានក្នុងរបាយការណ៍របស់អគ្គាធិការដ្ឋាន ពុំគួរបញ្ចូលនោះទេ ដោយធ្វើការបូកសរុបសកម្មភាពទាំងអស់នោះជារួម ហើយបញ្ចូលជាសកម្មភាពអគ្គាធិការដ្ឋានវិញ ដើម្បីឱ្យរបាយការណ៍ខ្លឹមសារកាន់តែខ្លី និងច្បាស់លាស់ តែសកម្មភាពនាយកដ្ឋាន គួររៀបចំជាឧបសម្ព័ន្ធដាច់ដោយឡែក អមទៅជាមួយវិញ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា នាយកដ្ឋានរដ្ឋបាលសរុបត្រូវមានការ ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ច្បាស់លាស់នូវតួលេខ ដែលនាយកដ្ឋានជំនាញបញ្ជូនឱ្យ។
ទន្ទឹមនឹងនេះ ក្រោយពីអង្គប្រជុំបានពិនិត្យ និងពិភាក្សារួចមក ឯកឧត្តម អគ្គាធិការ បានប្រគល់ជូនក្រុមការងាររៀបចំពិនិត្យកែសម្រួលខ្លឹមសារឡើងវិញ តាមស្មារតីអង្គប្រជុំ ហើយប្រគល់ភារកិច្ចជូនដល់ ឯកឧត្តម សរ ភមរ៉ា និងឯកឧត្តម អ៉ឹង ឆែ អគ្គាធិការរង ត្រៀមដឹកនាំប្រជុំជាមួយប្រធាននាយកដ្ឋានទាំង០៦ ដើម្បីរៀបចំទម្រង់របាយការណ៍ថ្មី បន្ទាប់ពី ឯកឧត្តម អគ្គាធិការ នឹងបញ្ជូនទម្រង់របាយការណ៍ជាគោលជូន៕
ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ