ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
មេឈ្មួញឈើដ៏ល្បីឈ្មោះ ជិន គឹម អូន~សាក់ សិច ឈ្មោះ គឹម ឡាយ ជា មេ ឈ្មួញ ឈើ ដុះស្លែ ជើង ខ្លាំង ខាងគៀងគរបំផុសពលរដ្ឋ ឱ្យចូលព្រៃកាប់ឈើ បំផ្លាញ ព្រៃ ឡ ង់ និង ព្រៃ ព្រះ រកា យ៉ាងរង្គាល នាពេលកន្លងមក
Tue,07 June 2022 (Time 07:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 256នាក់)

ខេត្តព្រះវិហារ ៖មេឈ្មួញឈើដ៏ល្បីឈ្មោះ ជិន គឹម អូន~សាក់ សិច ឈ្មោះ គឹម ឡាយ ជា មេ ឈ្មួញ ឈើ ដុះស្លែ ជើង ខ្លាំង ខាងគៀងគរបំផុសពលរដ្ឋ ឱ្យចូលព្រៃកាប់ឈើ បំផ្លាញ ព្រៃ ឡ ង់ និង ព្រៃ ព្រះ រកា យ៉ាងរង្គាល នាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននៅក្នុង ខេត្ត ព្រះវិហារ ដឹកជញ្ជូន យកទៅ លក់ លើ ទីផ្សារបាន យ៉ាង រលូន ចូលខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ។ល។

ព្រះវិហារ ÷ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត ព្រះវិហារ បាន បញ្ជាក់ ថា កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២២ មាន រថយន្ត យី ឌុប ភ្លៅ៥ ពាក់ ស្លាក លេខ ក្រចេះ 3A-0340 បាន ដឹក ជញ្ជួន ឈើ ចេញពី ខេត្ត ព្រះវិហារ ចូល ដេប៉ូ នៅ ភូមិ តា ឡែក ជិត ស្នាក់ការ បរិស្ថាន ខេត្ត កំពង់ធំ គ្មាន សមត្ថកិច្ច ពាក់ ព័ន្ធណាហ៊ាន ក្អក ឬបង្ក្រាប នោះឡើយ។ ទោះបី ជាបណ្តាញ សារព័ត៌មាន ជាច្រើនបាន ចុះផ្សាយព្រោងព្រាតក៏ដោយ សកម្មភាពនៅតែដដែល និង អ្នកខ្លះបានរាយការណ៍ផ្ទាល់ទៅដល់ថ្នាក់ជាតិក៏នៅតែគ្មានប្រសិទ្ធិភាព។ អង្គការសង្គម ស៊ីវិល ក៏ដូចជារប្រជា សហគមន៍ ការពារព្រៃឈើ ដែល បានបង្ហាញ ភស្តុតាងជាច្រើនឱ្យដឹងថា ព្រៃឈើ ក្នុង តំបន់ ព្រៃ ឡ ង់ និង ព្រៃ ឈើក្នុងព្រៃព្រះរ កា រ ស្ថិតក្នុង ភូមិសាស្ត្រខេត្ត ព្រះវិហារ នៅតែ រង ការ កាប់ បំផ្លិចបំផ្លាញ ជា រៀងរាល់ថ្ងៃ ចំណែក ប្រធាន មន្ទីរ បរិស្ថាន ខេត្ត ព្រះវិហារ និង ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ ខេត្ត ព្រះវិហារវិញ បានរក្សា ភាព ស្ងៀមស្ងាត់ ទើប ពួក ឈ្មួញ មានឱកាសធ្វើ អ្វីៗ បានតាម តែអំពើ ចិត្ត យ៉ាងអណាធិបតេយ្យបែបនេះនោះ ។
ហេតុអ្វី បានជា ឈ្មួញ ឈើ ឈ្មោះ សាក់ សិច និង ឈ្មោះ គឹម ឡាយ នៅតែហ៊ានធ្វើសកម្មភាពគឃ្លើនដដែលៗ ក្នុង ទឹកដី ខេត្តព្រះវិហារ ផ្គើន ទៅនឹង បទបញ្ជារបស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា កន្លងមក សម្ដេចធ្លាប់ ដាក់ បទបញ្ជា ឲ្យ នាយ ឧត្ដមសេនីយ៍ សៅ សុខា មេ ប៉េអឹម ផ្ទៃ ប្រទេស ចាត់វិធានការ ក្ដៅៗ ទៅលើ មន្ត្រីក្រោមឱវាទ ចុះបង្ក្រាប ព្រៃឈើ អោយ ខាន់តែ បានដូចភ្លៀងរលឹម។
ប្រភព បាន បន្តទៀតថា៖ ឈើ ប្រណីតៗ ត្រូវបាន ឈ្មោះ គឹម ឡាយ នាំ មេ ការសំខាន់ៗ មួយ ក្រុម រួម មានដូចខាងក្រោម៖ ១-ឈ្មោះ មីន
២-ឈ្មោះ ណឹត
៣-ឈ្មោះ វុ ធ
៤-ឈ្មោះ ចែ ណា ង
៥-យាយ ខេង
៦-ឈ្មោះ ថី
៧-តា រី ន
បាននាំគ្នាកែនប្រជាពលរដ្ឋចូលព្រៃកាប់ ឈើ ក្នុងព្រៃ ព្រះ រកា រ និង ក្នុងព្រៃ ឡង់ យ៉ាងគំហុក រង្គះរង្គាលតែម្ដង ហើយ ដឹក ចេញ តាម រទេះគោ រទេះក្របី មក ដាក់ នៅ ចំណុច ម្លូ ព្រៃ ឬ ពោធិ៍ ប្រមេ រ រីឯ បងៗ ពូៗមន្ត្រី ជំនាញ និងអ្នកពាក់ពាក់ ពន្ធ័ វិញ សម្ងំ ទទួល លាភសក្ការៈ ឱ្យចឺនតែម្ដងជា ថ្នូរ មិន បង្ក្រាប ។

មេ ឈ្មួញកណ្ដាល ម្នាក់ទៀត ឈ្មោះ សាក់ សិច ដឹកនាំ មេការ មួយ ក្រុម ទៀត រួមមានឈ្មោះ ១-ឈ្មោះ ឆើត ២-ឈ្មោះ ប្រុស ៣-ឈ្មោះ បុប្ផា ៤-ឈ្មោះ ទូ ។ល។ ចូល កាប់ ឈើ ក្នុងស្រុក ជ័យ សែន ក្នុងតំបន់ ព្រៃ ឡង់ ហើយ ដឹក ចេញ មក ចំណុច ស្រែ វាល មក ស្តុប ទុក នៅ ក្រាំង ដូង ស្ថិតក្នុងស្រុក ត្បែងមានជ័យ នៃខេត្ត ព្រះវិហារ រួច បានដឹក បន្ត យកមក ចែកចាយ នៅ តាមដេប៉ូឈើ ឈ្មោះ ជិន គឹម អូន ក្នុង ភូមិ តា ឡែក ជិត ស្នាក់ការ បរិស្ថាន ខេត្ត កំពង់ធំ ពួកមេឈ្មួញឈើ ដុះស្លែទាំង ពី រក្រុម ខាងលើ នេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូន ស្ទើរតែ រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ ដេប៉ូ ផ្សេងៗ និង លក់តាម បណ្តារខេត្តផ្សេងៗទៀតទូទាំងប្រទេស យ៉ាង រំ ភើយ ។
ប្រជាពលរដ្ឋ ក្នុងស្រុក ជ័យ សែន បាន រិះគន់ ចំៗ ទៅលើ មន្ត្រី អាជ្ញា ធរមាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធថា៖ ពូកែណាស់ចាប់ បានតែ ឈ្មួញ ឈើ រកស៊ី តូចតាចតែប៉ុណ្ណោះ រីឯឈ្មួញ រកស៊ី ឈើ ធំៗវិញ ដូច ជា មេឈ្មួញ ជិន គឹមអូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាន នោះ ទេ ម្យ៉ាង វិញ ទៀត ពួកមេឈ្មួញ ៗ ដែលមានឈ្មោះដូចខាងលើនេះ បានដឹកជញ្ជូន ផលអនុផលព្រៃឈើ យកទៅ លក់ បន្ត ក្នុង ខេត្ត នានា ក្នុងព្រះរាជាណាចក្រកម្ពុជា បានយ៉ាង រលូន សុខ ស្រួល បំផុត សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ព្រះវិហារ និង សមត្ថកិច្ច ពាក់ព័ន្ធ ខេត្ត កំពង់ធំទាំងមូល មិនហ៊ាន ក្បែរ មិនហ៊ានក្អក ឬហ៊ានប៉ះពាល់ នោះឡើយ សង្ស័យទទួលបានលាភសក្ការៈយ៉ាងក្រាស់ក្រែល ល្មមគួរសមដែរហើយមើលទៅវ៉េះ ។
ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុក ត្បែងមានជ័យ និង ស្រុក ជ័យ សែន សូមអំពាវនាវ ដល់ នាយ ឧត្តមសេនីយ៍ សៅ សុខា មេ ប៉េអឹម ផ្ទៃ ប្រទេស និង ជា ប្រធានគណៈកម្មការ ថ្នាក់ ជាតិ ទប់ស្កាត់ បង្ក្រាប បទល្មើស ធនធានធម្មជាតិ មេត្តា បញ្ជា មេ ប៉េអឹម កងរាជអាវុធហត្ថ ខេត្ត ព្រះវិហា និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមចាត់មន្ត្រីជំនាញឱ្យចុះ ទៅពិនិត្យ ព្រៃឈើ ក្នុង ដែន ជម្រក សត្វព្រៃ -ព្រៃឡង់ និង ព្រៃ ព្រះ រកាផងទាន បើសិនជាបណ្ដែត បណ្ដោយតទៅទៀត ច្បាស់ជាព្រៃឈើដែលនៅ សេសសល់ បន្តិចបន្តួច រង ការកាប់ បំផ្លិចបំផ្លាញ វិនាស ហិនហោច ក្រោម ស្នាដៃ ឈ្មួញ ល្បីៗដែល បាន រៀបរាប់ ខាងលើ ជាក់ជាពុំខាន។

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ