ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីការ​​គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់
Wed,17 August 2022 (Time 07:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 377នាក់)

នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្ត​បាត់​ដំបងអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើការបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យមានការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល ឬការងាររដ្ឋបាលមួយចំនួនទៀត ដល់​សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីដែលទើបនឹងជាប់ឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិទី៥កន្លងទៅថ្មីៗនេះ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ដល់សិក្ខាកាមទាំង​អស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងទាំងអស់នេះ ដើម្បីយកទៅអនុវត្ត​ការងារនៅ​តាម​មូលដ្ឋាន​របស់ខ្លួនឱ្យមានប្រសិទ្ធិភាព ដោយក្នុងនោះមិនត្រូវខ្ជះខ្ជាយពេលវេលា​ដ៏មានតម្លៃនេះ​អសារ​បង់ចោលឡើយ ។ ឯកឧត្តម បានបន្តទៀតថា ស្របពេលដែលកម្ពុជាទទួលបានជោគជ័យ ក្នុង​ការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ឯកឧត្តម​បានធ្វើការណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវតែចូលរួមពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូស​ជំរុញចាប់ពីដូសទី៣ ដល់ទី៥ និងដូសជំរុញបន្តបន្ទាប់ទៀត ក្រើនរំលឹក អប់រំដល់ប្រជាពលរដ្ឋឱ្យមាន​ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ-១៩ដែលជាដូសជំរុញនេះ និងបន្តអប់រំដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាជំងឺរាតត្បាតមួយនេះ ។

ឯកឧត្តមបានណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ពិនិត្យមើលលទ្ធភាពបើកផ្លូវមួយចំនួន និង​ត្រូវ​ទុកចិញ្ចើមផ្លូវឱ្យហើយស្រេច ដោយត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់ការយកដីចំណី​ផ្លូវ​សាងសង់​ជាផ្ទះ ឬសំណងផ្សេងៗ ឬយកដីចំណីផ្លូវមកប្រើប្រាស់ធ្វើឱ្យទំហំផ្លូវកាន់តែតូច ហើយពិសេសបើមិន​ធ្វើការអន្តរាគមន៍ឱ្យហើយទេ នឹងធ្វើឱ្យកាន់តែពិបាកដោះស្រាយ ។ ឯកឧត្តមបានបន្តណែនាំដល់មេឃុំ ចៅសង្កាត់ទាំងអស់ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថាន អនាម័យសាធារណៈ ត្រូវតែស្អាតជា​និច្ច ត្រូវមានការរៀបចំជាយុទ្ធនាការរើសសំរាមនៅតាមភូមិឃុំសង្កាត់របស់ខ្លួន ដើម្បីក្រើនរំលឹកដល់​ប្រជាពល​រដ្ឋឱ្យចេះស្រឡាញ់បរិស្ថានរបស់ខ្លួន ចូលរួមសំអាតបរិស្ថាននៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស្អាតផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ