ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,០០០ម៉ត្រ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល
Fri,27 January 2023 (Time 08:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

ខេត្តកណ្តាល៖ ផ្លូវបេតុងអាមេ ប្រវែង ១,០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិចុងបង្គោល ភូមិថ្មី ភូមិមនោរម្យ ភូមិព្រៃទន្លាប់និងភូមិបូរីកម្មករ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។



នាឱកាសនោះអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ថា ផ្លូវបេតុងអាមេមួយខ្សែនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។



ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ពោលគឺ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវបេតុងនាថ្ងៃនេះ គឺជាសក្ខីកម្ម នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខ សន្តិភាពដែល សម្តេចតេជោ នាយករដ្ឋមន្ដ្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើងអស់រយៈ ពេលជាង ២៥ ឆ្នាំមកហើយ តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដូច្នេះយើងទាំងអស់គ្នាត្រូវស្រឡាញ់សន្តិភាព យើងទាំងអស់គ្នាអរគុណសន្តិភាព ពីព្រោះយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ។



នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ធ្វើការផ្ដាំផ្ញើ និងជំរុញ ដល់រដ្ឋបាលស្រុកអង្គស្នួល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ចំពោះ សំណើ សំណូមពរ និងបញ្ញប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូន រដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ