ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយព្រះមន្ត្រីសង្ឃខេត្ត នាព្រឹកថ្ងៃចន្ទ ៩កើតខែមាឃឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានធ្វើពិធីផ្សព្វផ្សាយអនុសំវច្ចរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០ នៅបរិវេណវត្តគិរីចំការខ្នុរ ស្ថិតនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ពិសេសនៃការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាពខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ។ ក្នុងនោះរួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ដែលបានកំពុងប្រតិបត្តិការដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។លោកបានបន្តថា អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣០ នេះនឹងពិនិត្យពិចារណាពិភាក្សារិះរកយុទ្ធវិធីថ្មីថ្មី ដើម្បីឲ្យព្រះពុទ្ធសាសនាកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ដូចជានិងការផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជនប្រជាជនឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ពីចាកអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព«ដូចគាថាលោក ពោលថា នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្ដីសុខណាប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ»។លោក យឹម សំណាង អភិបាលរងខេត្តបានសម្តែងការកោតសរសើរចំពោះព្រះសង្ឃអាចារ្យ គណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់រំដល់ពុទ្ធបរិស័ទតាមលំអាន ពុទ្ធវចនៈ ដែលមានព្រះត្រៃបិដកជាគោល ជម្រះចោលនូវសេចក្ដី ហ្មងសៅទាំងឡាយទាំងពួង តាមគន្លងព្រះធម៌ការប្រមូលផ្ដុំជាកម្លាំងការពារថែរក្សាសន្តិភាព ភាពសាមគ្គីភាព ជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង ។ម្យ៉ាងវិញទៀតសូម អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់ សកម្មភាពនៃសាសនាផ្សេងផ្សេងទៀតដោយផ្អែក មូលដ្ឋានចៀសវាងការរើសអើងការបែងចែក ភាពខុសគ្នាខាងជំនឿសាសនា។គួរបញ្ជាក់ផងដែរថា មហាសន្និបាតព្រះមន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យលើកទី៣០នេះផងដែរ ថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃ ស្រុក ក្រុង បាននិមន្ដឡើងធ្វើបទអន្តរាគមន៍រាយការណ៍ពីការងារគ្រប់គ្រង និងបានលើកឡើងពីបញ្ហាពាក់ព័ន្ធប្រឈមនានាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)
ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាព នៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែមទៀត ក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន (កូនខ្មែរមានរស្មី)
បិតខ្ទប់ផ្សារសមាគម ក្នុងសង្កាត់ប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ (កូនខ្មែរមានរស្មី)
កម្មករខ្មែរ ដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រផ្សាររោងក្លឿ ប្រទេសថៃទទួលបានអំណោយពីក្រុមអាជីវករ តាមរយះ លោក ហ៊ឹម សុវណ្ណ (កូនខ្មែរមានរស្មី)
វីដែអូ