ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ!
ឯកឧត្តម ដួង តារា អញ្ជើញ​ជាអធិបតីក្នុងពិធីពុ​ទ្ធាភិសេ​កឆ្លងព្រះត្រៃបិដក ចម្រើនព្រះជ​ន្មព្រះគ្រូចៅ​អធិកា​រវត្តកំប្រង់ និ​ងបុណ្យផ្កាប្រា​ក់សាមគ្គី ព្រមទាំង​ពិធីកាត់ខ្សែ​បូសម្ភោធ​ឆ្លងសាប​ក្នុងវត្តឧ​ត្តមត្រៃ​សិក្ខារាម ​ហៅវត្តកំប្លង់
Tue,31 January 2023 (Time 12:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 307នាក់)

ខេត្តបាត់ដំបង៖ឯក​ឧត្តម ដួង តារា រ​ដ្ឋលេខាធិ​ការទីស្ដីការគ​ណៈរដ្ឋមន្ត្រី និ​ងជាជំនួ​យការ​ផ្ទាល់​សម្ដេ​ចតេជោ អមដំណើ​រដោ​យឯកឧ​ត្តម មួង ​ឃីម​ លោក​ឧកញ៉ា​ សោម សុខរ៉ាឌី ​លោក ជា សំ​ហុង ក្រុម​កា​រងារ និង​បងប្អូន​សប្បុរ​សជាតិ​–អន្តរជាតិ​ នៅព្រឹកថ្ងៃច័ន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស​ក ពុទ្ធស​ករាជ២៥៦៦ ត្រូនឹងថ្ងៃទី៣០ ​ខែមករា ​ឆ្នាំ២​០២៣ បា​នអញ្ជើញ​ចូលរួមក្នុ​ងពិធី​បុណ្យពុ​ទ្ធាភិ​សេកឆ្ល​ងព្រះ​ត្រៃបិដក​ ចម្រើនព្រះ​ជន្មប្រគេន​ព្រះព្រហ្មជោ​តិ សែម សុមុនី ​ចៅ​អធិការវត្ត និងពិធីកា​ត់ខ្សែ​បូស​ម្ពោធ​ឆ្លងសា​បក្នុង​វត្តដាក់ឲ្យប្រើ​ប្រាស់ជាផ្លូវការ រួ​មនិងបុណ្យផ្កាប្រាក់សាមគ្គីនៅក្នុងវត្ត ឧត្តមត្រ័​យ​សិក្ខារាម ហៅវត្តកំប្រង់​ ស្ថិតនៅភូមិកំប្រង់​ ឃុំតាក្រី ​ស្រុកកំរៀង​ ខេត្តបាត់ដំបង។

នៅក្នុងឱកាស​នោះដែ​លមាន​ការទទួលស្វាគមន៍យ៉ា​ងកក់ក្តៅពីព្រះព្រហ្មជោ​តិ សែម សុមុនី ព្រះ​ចៅអ​ធិការវត្តកំប្រង់ ព្រះសង្ឃជាច្រើនអង្គនា​ក់ លោកអភិបាលរងស្រុកកំរៀង លោកមេប​ញ្ជាកា​ររងក​ងពល​តូចថ្មើជើងលេ​ខ៥៣ មន្ត្រីរាជការ ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយា​យលោក​តា ពុទ្ធបរិ​ស័ទ កងកម្លាំងប្រដាប់អាវុធ ជាច្រើនអ្នកផងដែរ។

ក្រោយ​ពីបញ្ច​ប់នូវពិធីសាស​នាស្ថិតក្នុងឱ​កាសនោះផង​ដែរឯកឧត្តម​ ដួង តារា បានមានប្រសាស​ន៍ទូល​​ថ្វាយ និងសំណេះសំ​ណាលប្រ​កប​ដោយ​សេចក្តី​នឹករលឹក ព្រមទាំងពាំនាំនូ​វប្រសាសន៍​សួរសុ​ខ​ទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន មកកាន់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម​បាន​បន្ថែម​ទៀតថា ក្រោម​ការដឹកនាំរបស់​សម្ដេចតេជោ នា​យក​រដ្ឋមន្ត្រី បាន​ធ្វើឲ្យប្រជា​ពលរដ្ឋ​ចេះស្រ​ឡាញ់គ្នា ឱ្យតម្លៃគ្នា​ដោយមិនប្រកា​ន់នូវនិន្នាការ​សាសនានោះឡើយ។

គួរបញ្ជាក់ផងដែរថាកន្លងមក ឯកឧត្តម ដួង តារា រួមទាំងក្រុមការងារ និងបងប្អូនសប្បុរ​សជនក៏បា​នប្រគេន​នូវទឹ​កប្រាក់ ប្រមាណជា ៤៥,០០០ ដុល្លារសម្រាប់ចាក់សាបក្នុងទីធ្លាវត្តកំប្រង់នេះ។ ហើយ​នៅថ្ងៃនេះទៀតសោតឯកឧត្តមក៏បានប្រគេននូវបច្ច័យចំនួន ១៨លានរៀលបន្ថែមទៀត ដើម្បីជាប​ច្ច័យក​សាងនូវសមិទ្ធផលផ្សេងៗនៅក្នុងវត្តនេះបន្ថែមទៀតបម្រើឲ្យវិស័យពុទ្ធសាសនា សម្រាប់ព្រះ​សង្ឃ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ផងដែរ។

បន្ទាប់ម​កឯក​ឧត្តម ដួង តារា និង​គណៈអធិបតីក៏បានស្រោចនូវទឹកសុគន្ធវាវី ប្រគេនពរជ័យសិ​រីសួស្ដីជូនដល់ ព្រះព្រហ្មជោតិ សោម សុមុនី ចៅអធិការវត្តឧត្តមត្រ័យសិក្ខារាម ហៅវត្តកំប្រង់ គម្រប់ឈានចូល ៤១ព្រះវស្សា និងសាងផ្នួលបាន ២៩ព្រះវស្សា។ជាចុងបញ្ចប់​នៃកម្មវិធី ប្រជា​ពលរដ្ឋ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សរុបចំនួន ៧៥០នាក់ក៏​បានទ​ទួលនូវអំណោ​យជាថវិកា​មួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប​ ចុះពិនិត្យបទ​ល្មើស​តាមព្រំដែន និងស្ថានភាពទឹកជំនន់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ​ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទី​តាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ដើម្បីផ្ទៀងផ្ទាត់ពី​ប្រសិទ្ធិភាព​ នៃការចម្រោះ​ទឹកកខ្វក់ មុ​នបង្ហូរចូលទៅក្នុងសមុទ្រ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេ​នីយ៍ត្រី បោន ប៊ិន​ ក្រើន​រំលឹ​កដ​ល់​ថ្នាក់​ដឹកនាំ​ទទួលជំនាញ និងមូ​ល​ដ្ឋានក្រុង-ស្រុក ត្រូវ​ជំ​រុញ​កម្លាំង​​ក្រោម​ឱវា​ទឱ្យ​ខិត​ខំបន្ថែម​ទៀត ​ក្នុងកា​របំពេញតួនាទី-​ភារ​កិច្ច របស់​ខ្លួន​តា​មថ្នាក់​លើ​ប្រ​គល់ជូន (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បិត​ខ្ទប់ផ្សារ​សមា​គម ក្នុង​សង្កាត់​ប៉ោ​យប៉ែត ជាបណ្តោះអា​សន្ន ក្រោ​យពីរ​កឃើញអ្ន​កវិជ្ជ​មា​នជំងឺ​កូ​វីដ១៩​ ជាង​១០​នាក់ (កូនខ្មែរមានរស្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្មករ​ខ្មែរ ដែល​មា​​នជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​បិ​ទខ្ទ​ប់ក្នុងភូមិ​សាស្ត្រ​ផ្សាររោងក្លឿ ប្រទេសថៃទទួលបា​នអំណោយ​ពីក្រុម​អាជីវករ តាមរយះ លោ​ក ​ហ៊ឹម​ សុវណ្ណ (កូនខ្មែរមានរស្មី)

វីដែអូ